គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 23:3-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ឯ​ពួក​លេវី នោះ​បាន​រាប់ ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ ឡើង​ទៅ​លើ ហើយ​ដែល​រាប់​ម្នាក់ៗ​គ្រប់​គ្នា នោះ​មាន​ចំនួន​៣​ម៉ឺន​៨​ពាន់​នាក់

4. ក្នុង​ពួក​នោះ មាន​២​ម៉ឺន​៤​ពាន់​នាក់ ដែល​ត្រូវ​ត្រួត‌ត្រា​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មាន​៦​ពាន់​នាក់ ដែល​ជា​ចៅ‌ក្រម និង​សុភា

5. មាន​៤​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ ៤​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សំរាប់​ការ​ច្រៀង​សរសើរ

6. រួច​ដាវីឌ​ទ្រង់​ញែក​គេ​ចេញ​ជា​វេន​តាម​ពួក​វង្ស​របស់​លេវី គឺ​គើសុន កេហាត់ ហើយ​នឹង​ម្រ៉ារី។

7. ក្នុង​ពួក​កូន​របស់​គើសុន មាន​ឡាអាដាន និង​ស៊ីម៉ាយ

8. ឯ​កូន​របស់​ឡាអាដាន គឺ​យេហ៊ី‌អែល ជា​មេ រួច​សេថាម និង​យ៉ូអែល ទាំង​អស់​៣​នាក់

9. ឯ​កូន​របស់​ស៊ីម៉ាយ គឺ​សឡូមិត ហាស៊ាល និង​ហារ៉ាន ទាំង​អស់​៣​នាក់ នេះ​ហើយ​ជា​មេ ក្នុង​ពួក​វង្ស​ខាង​ឡាអាដាន

10. ឯ​កូន​ស៊ីម៉ាយ គឺ​យ៉ាហាត ស៊ីណា យេអ៊ូស និង​បេរា​អ្នក​ទាំង​៤​នេះ ជា​កូន​ស៊ីម៉ាយ

11. ហើយ​យ៉ាហាត ជា​មេ​ស៊ីណា ជា​អ្នក​បន្ទាប់ តែ​យេអ៊ូស និង​បេរា គេ​មិន‌សូវ​មាន​កូន​ច្រើន​ទេ បាន​ជា​គេ​រាប់​ទុក​ជា​វង្សា​តែ​១​វិញ។

12. ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ទាំង​អស់​៤​នាក់​នេះ

13. ឯ​កូន​របស់​អាំរ៉ាម គឺ​អើរ៉ុន និង​ម៉ូសេ ហើយ​អើរ៉ុន និង​កូន​លោក​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ញែក​ចេញ ទុក​ជា​បរិសុទ្ធ​ជា​ដរាប​ទៅ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ ហើយ​សរសើរ‌ដំកើង​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ទៅ

14. តែ​ឯ​កូន​របស់​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ នោះ​បាន​រាប់​បញ្ចូល ក្នុង​ពូជ​អំបូរ​លេវី

15. ឯ​កូន​របស់​ម៉ូសេ គឺ​គើសុន និង​អេលា‌ស៊ើរ

16. ជា​កូន​របស់​គើសុន គឺ​សេបួល ជា​មេ

17. កូន​របស់​អេលា‌ស៊ើរ គឺ​រេហាបយ៉ា ជា​មេ ហើយ​អេលា‌ស៊ើរ​គ្មាន​កូន​ប្រុស​ណា​ទៀត​ទេ តែ​រេហាបយ៉ា​មាន​កូន​ច្រើន​ណាស់

18. ឯ​កូន​របស់​យីតសារ គឺ​សឡូមិត ជា​មេ

19. កូន​របស់​ហេប្រុន គឺ​យេរីយ៉ា ជា​មេ អ័ម៉ារា ជា​អ្នក​ទី​២ យ៉ាហា‌សៀល​ទី​៣ និង​យេកាមាម​ទី​៤

20. ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា ជា​មេ និង​យីសយ៉ា ជា​ទី​២។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 23