គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 22:2-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. គ្រា​នោះ ទ្រង់​បង្គាប់ ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អម្បាលម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សំរាប់​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ

3. ទ្រង់​ក៏​រៀប‌ចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល​សំរាប់​សន្លឹក និង​ក្រប​ទ្វារ ហើយ​សំរាប់​ត្រចៀក​ទ្វារ​ផង និង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន​ដែរ

4. ព្រម​ទាំង​ឈើ​តាត្រៅ​ឥត​គណនា ដ្បិត​ពួក​សាសន៍​ស៊ីដូន និង​ពួក​អ្នក​ក្រុង​ទីរ៉ុស​គេ​នាំ​ឈើ​តាត្រៅ​យ៉ាង​សន្ធឹក មក​ថ្វាយ​ដាវីឌ

5. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សាឡូ‌ម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃលែង ព្រម​ទាំង​មាន​សិរី​លំអ និង​ល្បី​ឮ​ទួទៅ នៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀប‌ចំ​ឲ្យ យ៉ាង​នោះ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ទុក​ជា​បរិបូរ​មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។

6. រួច​មក​ទ្រង់​ហៅ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា មក​ផ្តាំ​ឲ្យ​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

7. ដាវីឌ​ក៏​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា កូន​អើយ ក្នុង​ចិត្ត​អញ​មាន​គំនិត​ចង់​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អញ​ហើយ

8. តែ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អញ​ថា ឯង​បាន​កំចាយ​ឈាម​ជា​ច្រើន ហើយ​បាន​ច្បាំង​ចំបាំង​យ៉ាង​ធំ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​ទេ ពី​ព្រោះ​បាន​កំចាយ​ឈាម​ជា​ច្រើន នៅ​លើ​ផែនដី នៅ​ចំពោះ​អញ

9. មើល នឹង​មាន​កូន​ប្រុស​១​កើត​ដល់​ឯង កូន​នោះ​នឹង​បាន​ជា​មនុស្ស​ទំនេរ​នៅ ហើយ​អញ​នឹង​ឲ្យ​វា​មាន​សេចក្ដី​សំរាក ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ដ្បិត​វា​នឹង​មាន​ឈ្មោះ​ថា សាឡូ‌ម៉ូន ហើយ​នៅ​ជំនាន់​វា អញ​នឹង​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​ស្រាក‌ស្រាន្ត

សូមអានជំពូកពេញលេញ ១ របាក្សត្រ 22