គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 22:15-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា​មួយ​នឹង​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម​ជាង​អារ​ឈើ ហើយ​គ្រប់​ទាំង​មនុស្ស ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ

16. ខាង​ឯ​មាស ប្រាក់ លង្ហិន និង​ដែក នោះ​មាន​ជា​ច្រើន​ឥត​គណនា ដូច្នេះ ចូរ​ឯង​រៀប‌ចំ​ឡើង ចាប់​ធ្វើ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​មួយ​នឹង​ឯង​ផង។

17. ដាវីឌ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​កំពូល​របស់​សាសន៍​អ៊ីស្រា‌អែល​ដែរ ឲ្យ​គេ​ត្រូវ​ជួយ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់

18. ដោយ​ព្រះ‌បន្ទូល​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មិន​គង់​នៅ​ជា​មួយ​ទេ​ឬ​អី តើ​ទ្រង់​មិន​បាន​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក នៅ​គ្រប់​ទិស​ដែរ​ទេ​ឬ ដ្បិត​ទ្រង់​បាន​ប្រគល់​ពួក​អ្នក​ស្រុក​នេះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ស្រុក​នេះ​បាន​ចុះ​ចូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​ពួក​រាស្ត្រ​របស់​ទ្រង់

19. ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត តាំង​ព្រលឹង ដើម្បី​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ចូរ​ខំ​ប្រឹង​ឡើង ស្អាង​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដើម្បី​នឹង​នាំ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​បរិសុទ្ធ​របស់​ទ្រង់ មក​ក្នុង​ព្រះ‌វិហារ ដែល​នឹង​ត្រូវ​ស្អាង សំរាប់​ព្រះ‌នាម​ទ្រង់។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 22