គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 22:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដាវីឌ​ក៏​មាន​ព្រះ‌បន្ទូល​ថា នេះ​គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ហើយ​នេះ​ជា​អាស‌នា​នៃ​ដង្វាយ​ដុត​សំរាប់​ពួក​អ៊ីស្រា‌អែល​ហើយ។

2. គ្រា​នោះ ទ្រង់​បង្គាប់ ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អម្បាលម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សំរាប់​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ

3. ទ្រង់​ក៏​រៀប‌ចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល​សំរាប់​សន្លឹក និង​ក្រប​ទ្វារ ហើយ​សំរាប់​ត្រចៀក​ទ្វារ​ផង និង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន​ដែរ

4. ព្រម​ទាំង​ឈើ​តាត្រៅ​ឥត​គណនា ដ្បិត​ពួក​សាសន៍​ស៊ីដូន និង​ពួក​អ្នក​ក្រុង​ទីរ៉ុស​គេ​នាំ​ឈើ​តាត្រៅ​យ៉ាង​សន្ធឹក មក​ថ្វាយ​ដាវីឌ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 22