គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 19:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស

2. នោះ​ដាវីឌ​ទ្រង់​ព្រះ‌ដំរិះ​ថា អញ​នឹង​សំដែង​សេចក្ដី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្ដី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត ឲ្យ​ទៅ​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ​ទូត​របស់​ដាវីឌ ក៏​ចូល​ទៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ដល់​ហានូន ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់

3. ប៉ុន្តែ ពួក​មេ​របស់​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ថា ទ្រង់​ជឿ​ថា ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់ ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់​ឬ​អី ដែល​ពួក​ទូត​នេះ​បាន​មក​ឯ​ទ្រង់​ដូច្នេះ គឺ​ដើម្បី​តែ​នឹង​ឈ្លប​លប ហើយ​សង្កេត​មើល​ស្រុក​ប៉ុណ្ណោះ រួច​បំផ្លាញ​វិញ​ទេ​តើ

4. ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ​មក​កោរ ហើយ​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 19