គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 15:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​អ៊ូរាល​ជា​មេ និង​បង​ប្អូន​លោក​១២០​នាក់

6. ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​អ័សាយ៉ា​ជា​មេ និង​បង​ប្អូន​លោក​២២០​នាក់

7. ក្នុង​ពួក​កូន​ចៅ​គើសុន មាន​យ៉ូអែល​ជា​មេ និង​បង​ប្អូន​លោក​១៣០​នាក់

8. ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​សេម៉ាយ៉ា​ជា​មេ និង​បង​ប្អូន​លោក​២០០​នាក់

9. ក្នុង​ពួក​កូន​ចៅ​ហេប្រុន មាន​អេលាល​ជា​មេ និង​បង​ប្អូន​លោក​៨០​នាក់

10. ក្នុង​ពួក​កូន​ចៅ​អ៊ូស៊ាល​មាន​អ័មី‌ន៉ា‌ដាប់​ជា​មេ និង​បង​ប្អូន​លោក​១១២​នាក់

11. ដាវីឌ​ទ្រង់​ក៏​ហៅ​សាដុក និង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ​មក ព្រម​ទាំង​ពួក​លេវី គឺ​អ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និង​អ័មីន៉ា​ដាប់​ផង

12. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង​ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មក​ឯ​កន្លែង​ដែល​យើង​បាន​រៀប‌ចំ

13. ដ្បិត​ដោយ​ព្រោះ​កាល​ពី​ជាន់​មុន​អ្នក​រាល់​គ្នា​មិន​បាន​សែង​ទេ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រហារ​ពួក​យើង​ទៅ គឺ​ពី​ព្រោះ​យើង​រាល់​គ្នា​មិន​បាន​រក​ទ្រង់ ឲ្យ​ត្រូវ​តាម​ច្បាប់

14. ដូច្នេះ ពួក​សង្ឃ និង​ពួក​លេវី ក៏​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើង​មក

15. ពួក​កូន​ចៅ​លេវី​បាន​សែង​ហឹប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 15