គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 15:25-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ដូច្នេះ ដាវីឌ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព ក៏​ទៅ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ

26. រួច​ដោយ​ព្រោះ​ព្រះ​ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​៧ និង​ពពែ​៧ ទុក​ជា​យញ្ញ‌បូជា

27. ឯ​ដាវីឌ​ទ្រង់​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហឹប ពួក​ចំរៀង និង​កេណានា ជា​មេ​លើ​ពួក​ចំរៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ

28. គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ឡើង​មក ដោយ​សំរែក​អរ​សប្បាយ និង​សូរ​ស្នែង ត្រែ ហើយ​នឹង​ឈឹង ព្រម​ទាំង​ដេញ​ពិណ ហើយ​ចាប់​ស៊ុង​ផង។

29. កាល​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ចូល​មក​ក្នុង​ទី​ក្រុង​ដាវីឌ​ហើយ នោះ​មីកាល ជា​បុត្រី​សូល នាង​ទត​ទៅ​តាម​បង្អួច ឃើញ​ស្តេច​ដាវីឌ​កំពុង​តែ​លោត‌កញ្ឆេង ហើយ​លេង​ភ្លេង រួច​នាង​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 15