គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 15:20-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ហើយ​សាការី យ្អាស៊ាល សេមី‌រ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និង​បេណាយ៉ា ក៏​កាន់​ពិណ សំរាប់​ដេញ តាម​សំឡេង​ស្រួច

21. ហើយ​ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម យីអែល និង​អ័សាស៊ា ក៏​កាន់​ស៊ុង​ខ្សែ​៨ សំរាប់​នឹង​ចាប់​នាំ​មុខ​ពួក​ចំរៀង

22. ហើយ​កេណានា ជា​មេ​ពួក​លេវី លោក​ត្រួត​លើ​ការ​ចំរៀង គឺ​លោក​ដែល​បង្ហាត់​ការ​នោះ ពី​ព្រោះ​លោក​ជា​អ្នក​ប្រសប់

23. ឯ​បេរេគា និង​អែល‌កាណា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចូល

24. សេបានា យេហូ‌សា‌ផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេណាយ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ ឯ​អូបិឌ-អេដំម និង​យេហ៊ីយ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចេញ។

25. ដូច្នេះ ដាវីឌ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព ក៏​ទៅ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ

26. រួច​ដោយ​ព្រោះ​ព្រះ​ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​៧ និង​ពពែ​៧ ទុក​ជា​យញ្ញ‌បូជា

27. ឯ​ដាវីឌ​ទ្រង់​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហឹប ពួក​ចំរៀង និង​កេណានា ជា​មេ​លើ​ពួក​ចំរៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ

28. គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ឡើង​មក ដោយ​សំរែក​អរ​សប្បាយ និង​សូរ​ស្នែង ត្រែ ហើយ​នឹង​ឈឹង ព្រម​ទាំង​ដេញ​ពិណ ហើយ​ចាប់​ស៊ុង​ផង។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 15