គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 15:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដាវីឌ​ទ្រង់​ក៏​សង់​ដំណាក់ សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ហើយ​ក៏​រៀប‌ចំ​កន្លែង សំរាប់​ហឹប​នៃ​ព្រះ គឺ​បាន​ដំឡើង​ត្រសាល សំរាប់​ហឹប​នោះ

2. រួច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហឹប​នៃ​ព្រះ​ឡើយ លើក​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​គេ ទុក​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ ថ្វាយ​ទ្រង់ជា​ដរាប

3. ដូច្នេះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀប​សំរាប់

4. ទ្រង់​ក៏​ប្រមូល​ពួក​កូន​ចៅ​អើរ៉ុន និង​ពួក​លេវី

5. គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​អ៊ូរាល​ជា​មេ និង​បង​ប្អូន​លោក​១២០​នាក់

6. ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​អ័សាយ៉ា​ជា​មេ និង​បង​ប្អូន​លោក​២២០​នាក់

7. ក្នុង​ពួក​កូន​ចៅ​គើសុន មាន​យ៉ូអែល​ជា​មេ និង​បង​ប្អូន​លោក​១៣០​នាក់

8. ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​សេម៉ាយ៉ា​ជា​មេ និង​បង​ប្អូន​លោក​២០០​នាក់

សូមអានជំពូកពេញលេញ ១ របាក្សត្រ 15