គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 13:7-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. គេ​ក៏​យក​ហឹប​នៃ​ព្រះ​ដាក់​លើ​រទេះ​ថ្មី នាំ​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់​មក មាន​អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​អ្នក​បរ

8. ឯ​ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ក៏​ប្រគំ​ភ្លេង​នៅ​ចំពោះ​ព្រះ អស់​ពី​កំឡាំង ព្រម​ទាំង​ច្រៀង​ចំរៀង​ផង ដោយ​ស៊ុង ពិណ ក្រាប់ ឈឹង និង​ត្រែ។

9. តែ​កាល​គេ​ទៅ​ដល់​លាន​ស្រូវ​របស់​គីដូន នោះ​អ៊ុសា​លូក​ដៃ​ទៅ​ចាប់​ទប់​ហឹប ពី​ព្រោះ​គោ​កញ្ជ្រោល​ឡើង

10. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​បង់ ដោយ​ព្រោះ​គាត់​បាន​លូក​ដៃ​ទៅ​ពាល់​ហឹប គាត់​ក៏​ស្លាប់​នៅ​ទី​នោះ​ចំពោះ​ព្រះ​ទៅ

11. ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌ទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រហារ​ជីវិត​អ៊ុសា រួច​ទ្រង់​ហៅ​កន្លែង​នោះ ឈ្មោះ​ថា ពេរេស-អ៊ុសា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

12. នៅ​ថ្ងៃ​នោះ​ដាវីឌ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ ហើយ​មាន​ព្រះ‌បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​នាំ​យក​ហឹប​នៃ​ព្រះ​មក​ឯ​យើង​បាន

13. ដូច្នេះ ដាវីឌ​ទ្រង់​មិន​បាន​នាំ​យក​ហឹប​មក​ឯ​ទ្រង់​ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដំម ជា​អ្នក​ក្រុង​កាថ​វិញ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 13