គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 13:3-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហើយ​ចូរ​យើង​នាំ​ហឹប​របស់​ព្រះ​នៃ​យើង មក​ឯ​យើង​ដែរ ដ្បិត​យើង​រាល់​គ្នា​មិន​បាន​នឹក​ដល់​ហឹប​នោះ ក្នុង​គ្រា​សូល​ឡើយ

4. ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​យល់​ព្រម​នឹង​ធ្វើ​ដូច្នោះ ដ្បិត​ការ​នោះ​ជា​ទី​ពេញ​ចិត្ត​ដល់​ពួក​ជន​ទាំង‌ឡាយ

5. ដូច្នេះ ដាវីឌ​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោរ​របស់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ដើម្បី​នឹង​យក​ហឹប​នៃ​ព្រះ ពី​ក្រុង​គារយ៉ាត់-យារីម​មក

6. ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ឡើង​ទៅ​ឯ​ក្រុង​បាឡា គឺ​ជា​គារយ៉ាត់-យារីម​របស់​ពួក​យូដា ដើម្បី​នឹង​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​មក ដែល​ទ្រង់​គង់​នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២ ដែល​ហឹប​នោះ​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់

7. គេ​ក៏​យក​ហឹប​នៃ​ព្រះ​ដាក់​លើ​រទេះ​ថ្មី នាំ​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់​មក មាន​អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​អ្នក​បរ

8. ឯ​ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ក៏​ប្រគំ​ភ្លេង​នៅ​ចំពោះ​ព្រះ អស់​ពី​កំឡាំង ព្រម​ទាំង​ច្រៀង​ចំរៀង​ផង ដោយ​ស៊ុង ពិណ ក្រាប់ ឈឹង និង​ត្រែ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 13