21. អ្នកទាំងនោះក៏ជួយដាវីឌទាស់នឹងពួកចោរ ដ្បិតសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជាមេទ័ពផង
22. ហើយសឹងតែរាល់ថ្ងៃ ក៏មានមនុស្សមកឯដាវីឌ ដើម្បីជួយទ្រង់ ដរាបដល់មានពួកទ័ពយ៉ាងសន្ធឹក គឺដូចជាពួកពលនៃព្រះ។
23. ឯពួកមេទាំងប៉ុន្មាន ជាអ្នកកាន់គ្រឿងសស្ត្រាវុធដែលមកឯដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងបង្វែររាជ្យរបស់សូលមកឯដាវីឌវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា នោះមានចំនួន ដូចកត់ទុកខាងក្រោមនេះ
24. គឺពួកកូនចៅយូដា ដែលកាន់ខែល និងលំពែង ប្រុងនឹងទៅច្បាំងហើយ នោះមាន៦ពាន់៨រយនាក់