គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 10:12-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នោះ​ពួក​មនុស្ស​ក្លាហាន​ទាំង​ប៉ុន្មាន ក៏​ក្រោក​ឡើង​ទៅ​យក​ព្រះ‌សព​របស់​សូល និង​ពួក​បុត្រា​ទ្រង់ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​យ៉ាបេស​វិញ រួច​បញ្ចុះ​អដ្ឋិ​ទ្រង់ ក្រោម​ដើម​ម៉ៃសាក់ នៅ​ត្រង់​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អស់​៧​ថ្ងៃ។

13. ដូច្នេះ សូល​បាន​សុគត ដោយ​ព្រោះ​អំពើ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សួរ​ទំនាយ​នឹង​ស្រី ជា​គ្រូ​ខាប

14. ឥត​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហេតុ​នោះ​បាន​ជា​ព្រះ​ធ្វើ​ឲ្យ​ទ្រង់​សុគត ព្រម​ទាំង​បង្វែរ​រាជ្យ​ទៅ​ឲ្យ​ដាវីឌ ជា​បុត្រ​អ៊ីសាយ​វិញ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 10