គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 10:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ពួក​ភីលីស្ទីន គេ​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​ខាង​អ៊ីស្រា‌អែល ក៏​បាក់​ទ័ព​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ចេញ គេ​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ

2. ពួក​ភីលីស្ទីន​ក៏​ដេញ​តាម​សូល និង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត បាន​ធ្វើ​គុត​យ៉ូណា‌ថាន អ័ប៊ី‌ន៉ាដាប់ និង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ

3. ចំបាំង​នោះ​បាន​ប្រែ​ជា​សាហាវ​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​សេចក្ដី​វេទនា​ដោយ​ព្រោះ​គេ

4. ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទំលុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​មើល‌ងាយ​អញ តែ​អ្នក​នោះ​មិន​ហ៊ាន​ទេ ដ្បិត​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ដូច្នេះ សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់ ផ្តួល​អង្គ​ទៅ​លើ

5. រួច​កាល​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​ទ្រង់ បាន​ឃើញ​ថា​សូល​សុគត​ហើយ​ដូច្នោះ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​របស់​ខ្លួន ស្លាប់​ទៅ​ដែរ

6. គឺ​យ៉ាង​នោះ ដែល​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ព្រម​ទាំង​ពួក​វង្ស​ទ្រង់​ទាំង​អស់ បាន​ស្លាប់​ទៅ​ជា​មួយ​គ្នា។

7. កាល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​បាន​ឃើញ​ថា ពួក​ពល​បែក​រត់​ទៅ ហើយ​ថា សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​ហើយ នោះ​គេ​លះ​ចោល​ទី​ក្រុង​របស់​គេ រត់​ទៅ​ដែរ រួច​ពួក​ភីលីស្ទីន​បាន​មក​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ

8. ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់ ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 10