គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 9:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​ក្រោយ ដែល​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ

2. នោះ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ទ្រង់​ឃើញ​ម្តង​ទៀត ដូច​ជា​បាន​លេច​មក​ឲ្យ​ឃើញ នៅ​ត្រង់​គីបៀន​ដែរ

3. ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឮ​សេចក្តី ដែល​ឯង​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​អញ​នោះ អញ​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​ឯង​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សំរាប់​នឹង​តាំង​ឈ្មោះ​អញ នៅ​អស់​កល្ប‌ជានិច្ច ហើយ​ភ្នែក និង​ចិត្ត​អញ​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ

4. ឯ​ឯង បើ‌សិន​ជា​ឯង​នឹង​ដើរ​នៅ​ចំពោះ​អញ ដូច​ជា​ដាវីឌ​ជា​ឪពុក​ឯង ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្តី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ព្រម​ទាំង​កាន់​តាម​បញ្ញត្ត និង​សេចក្តី​យុត្តិ‌ធម៌​របស់​អញ​ទាំង​ប៉ុន្មាន

5. នោះ​អញ​នឹង​តាំង​រាជ្យ​ឯង​លើ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ

6. តែ​បើ​កាល​ណា​ឯង​បែរ​ចេញ​លែង​ប្រព្រឹត្ត​តាម​អញ ទោះ​ទាំង​ឯង ឬ​កូន​ចៅ​ឯង​ផង ហើយ​មិន​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​ទេ គឺ​នឹង​ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ

7. នោះ​អញ​នឹង​កាត់​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ ដែល​អញ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សំរាប់​ឈ្មោះ​អញ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពី​មុខ​អញ​ចេញ​វិញ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រឡប់​ជា​សេចក្តី​ប្រៀប‌ផ្ទឹម ហើយ​ជា​ទី​ដំនៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 9