គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 6:4-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចំរ៉ឹង​ខ្ទាស់​គ្នា

5. ឯ​ជាប់​នឹង​ជញ្ជាំង​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ​បំផុត នោះ​ក៏​ធ្វើ​បន្ទប់​យ៉​ភ្ជាប់​នឹង​ជញ្ជាំង​ជា​ខណ្ឌៗ​នៅ​ជុំវិញ

6. ឯ​ថ្នាក់​ក្រោម នោះ​ទទឹង​៥​ហត្ថ ថ្នាក់​កណ្តាល ទទឹង​៦​ហត្ថ ហើយ​ថ្នាក់​ទី​៣ ទទឹង​៧​ហត្ថ ពី​ព្រោះ​ខាង​ក្រៅ​ជញ្ជាំង​នៃ​ព្រះ‌វិហារ ទ្រង់​ធ្វើ​ឲ្យ​រៀវ​ទៅ​ជា​ថ្នាក់ៗ​នៅ​ជុំវិញ ដើម្បី​កុំ​ឲ្យ​រត​ចូល​ទៅ​ក្នុង​ជញ្ជាំង​នោះ

7. មួយ​ទៀត​កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរ ឬ​ពូថៅ ឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ

8. ឯ​ទ្វារ​នៃ​បន្ទប់​ខាងៗ​ថ្នាក់​កណ្តាល នោះ​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ គេ​ឡើង​ទៅ​ដល់​ថ្នាក់​កណ្តាល​នោះ ហើយ​ពី​ថ្នាក់​កណ្តាល​ទៅ​ឯ​ថ្នាក់​ទី​៣​ដោយ‌សារ​ជណ្តើរ​វង់

9. ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តាត្រៅ

10. ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។

11. គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​សាឡូ‌ម៉ូន​ថា

12. ឯ​ព្រះ‌វិហារ​ដែល​ឯង​កំពុង​តែ​ស្អាង​នេះ បើ​ឯង​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​អញ ហើយ​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌ ព្រម​ទាំង​រក្សា​សេចក្តី​បង្គាប់​របស់​អញ​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ប្រព្រឹត្ត​តាម នោះ​អញ​នឹង​សំរេច​ដល់​ឯង តាម​ពាក្យ​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង

13. ហើយ​អញ​នឹង​ស្ថិត​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​បោះ‌បង់​ចោល​រាស្ត្រ​របស់​អញ​ឡើយ។

14. ដូច្នេះ សាឡូ‌ម៉ូន ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច

15. គឺ​ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ​ដែរ

16. ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​២០​ហត្ថ នោះ​ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តាត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិដាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សំរាប់​ជា​ទី​ទទួល​ព្រះ‌បន្ទូល

17. ផ្នែក​ខាង​មុខ​នៃ​ព្រះ‌វិហារ នោះ​មាន​បណ្តោយ​៤០​ហត្ថ

18. ហើយ​ឈើ​តាត្រៅ​ដែល​ស្រោប​ខាង​ក្នុង​ព្រះ‌វិហារ នោះ​ក៏​ឆ្លាក់​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក គ្រប់​ទាំង​អស់​បាន​បិទ ដោយ​ឈើ​តាត្រៅ ឥត​ឃើញ​ថ្ម​ឡើយ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 6