គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 22:49-53 ព្រះគម្ពីរបរិសុទ្ធ (KHOV)

49. គ្រា​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យ៉ូសា‌ផាត​ថា សូម​ឲ្យ​ពួក​បំរើ​ទូល‌បង្គំ បាន​ចុះ​នាវា​ទៅ​ជា​មួយ​នឹង​ពួក​បំរើ​ទ្រង់​ផង តែ​យ៉ូសា‌ផាត​ទ្រង់​មិន​ព្រម​ទេ

50. រួច​មក​យ៉ូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ក្រុង​របស់​ដាវីឌ ជា​អយ្យកោ រួច​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

51. ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី លើ​ពួក​អ៊ីស្រា‌អែល ក្នុង​ឆ្នាំ​ទី​១៧​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​បាន​២​ឆ្នាំ

52. ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បិតា និង​ព្រះ‌មាតា​ទ្រង់ ហើយ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ដែរ

53. ទ្រង់​បាន​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​សេចក្តី​ក្រោធ ដូច​ជា​ព្រះ‌បិតា​បាន​ធ្វើ​ដែរ។:៚

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 22