គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 21:22-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. អញ​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​របស់​ឯង​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​របស់​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ដោយ​ព្រោះ​ការ​ប្រទាំង ដែល​ឯង​បាន​ធ្វើ​ឲ្យ​អញ​បាន​ក្នាញ់​ក្នុង​ព្រះ‌ទ័យ ហើយ​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ

23. ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេសិ‌បិល​ដែរ​ថា ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ជិត​កំផែង​ក្រុង​យេស‌រាល

24. អ្នក​ណា​ក្នុង​ពូជ‌ពង្ស​អ័ហាប់ ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​វិញ

25. រីឯ​អ័ហាប់ គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់ ដែល​បាន​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល ជា​ភរិយា​បាន​ញុះ‌ញង់​នោះ​ទេ

26. ទ្រង់​បាន​ប្រព្រឹត្ត​បែប​គួរ​ស្អប់​ខ្ពើម​ណាស់ ដោយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​រូប​ព្រះ តាម​គ្រប់​ទាំង​ទំនៀម​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ។

27. កាល​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ

28. នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា

29. ឯង​បាន​ឃើញ​ឬ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​អញ​ហើយ ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​អញ នោះ​អញ​មិន​នាំ​សេចក្តី​វេទនា​នោះ មក​ក្នុង​គ្រា​ព្រះ‌ជន្ម​ទ្រង់​ទេ គឺ​អញ​នឹង​នាំ​សេចក្តី​វេទនា​នោះ មក​លើ​ជំនួរ​វង្ស​ទ្រង់​ក្នុង​គ្រា​នៃ​បុត្រ​ទ្រង់​វិញ។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 21