គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 20:37-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. រួច​គាត់​ជួប​នឹង​ម្នាក់​ទៀត ប្រាប់​ថា សូម​ឲ្យ​អ្នក​វាយ​ខ្ញុំ​ចុះ អ្នក​នោះ​ក៏​វាយ​គាត់​ឲ្យ​មាន​របួស

38. នោះ​ហោរា​ក៏​ក្លែង​ខ្លួន ដោយ​យក​សំពត់​ឈ្នួត​មក​បិទ​ភ្នែក រួច​ទៅ​នៅ​ចាំ​ស្តេច​យាង​មក​តាម​ផ្លូវ

39. កាល​ស្តេច​ទ្រង់​យាង​មក​តាម​ផ្លូវ នោះ​គាត់​ស្រែក​ឡើង​ទូល​ថា ទូល‌បង្គំ​បាន​ចេញ​ទៅ​ឯ​កណ្តាល​ទី​ចំបាំង ហើយ​មើល មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូល‌បង្គំ ដោយ​បង្គាប់​ថា ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ត្រូវ​ឲ្យ​ឯង​សង​អញ​ជា​ប្រាក់​១​ហាប

40. តែ​កាល​ទូល‌បង្គំ​កំពុង​តែ​រវល់​នេះ​ផង​នោះ​ផង អ្នក​នោះ​ក៏​បាត់​ទៅ ឯ​ស្តេច​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​តប​ថា ទោស​ឯង​ត្រូវ​ដូច្នោះ​ហើយ គឺ​ខ្លួន​ឯង​បាន​កាត់​សេចក្តី​នោះ​ស្រាប់

41. គាត់​ក៏​ប្រញាប់​នឹង​បក​សំពត់​ពី​ភ្នែក​ចេញ រួច​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ស្គាល់​ថា ជា​ពួក​ហោរា

42. គាត់​ក៏​ទូល​ដល់​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស ឲ្យ​រួច​ពី​ដៃ​ឯង ដែល​អញ​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​រាស្ត្រ​ឯង​ជំនួស​រាស្ត្រ​វា

43. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់​នៅ​ក្រុង​សាម៉ារី​វិញ ដោយ​អន់‌អាក់​ថ្នាំង‌ថ្នាក់​ព្រះ‌ទ័យ។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 20