គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 17:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា​មួយ​នឹង​ពួក​ស្រុក​កាឡាត លោក​ទូល​នឹង​អ័ហាប់​ថា ទូល‌បង្គំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ​នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ វៀរ​តែ​ដោយ‌សារ​ពាក្យ​ទូល‌បង្គំ​ប៉ុណ្ណោះ

2. រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​បង្គាប់​លោក​ថា

3. ចូរ​ចេញ​ពី​ទី​នេះ បែរ​ទៅ​ខាង​កើត ហើយ​ពួន​ខ្លួន​នៅ​ឯ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​នឹង​ទន្លេ​យ័រដាន់​ទៅ

4. ឯង​នឹង​ផឹក​ទឹក​ជ្រោះ​នោះ ហើយ​អញ​បាន​បង្គាប់​ឲ្យ​ក្អែក​ចិញ្ចឹម​ឯង​នៅ​ទី​នោះ​ដែរ

5. ដូច្នេះ លោក​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​អាស្រ័យ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​ទន្លេ​យ័រដាន់

6. ហើយ​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ពី​ជ្រោះ​នោះ។

7. លុះ​កន្លង​យូរ​បន្តិច​មក ទឹក​ជ្រោះ​ក៏​រីង​ទៅ ពី​ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​សោះ។

8. នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​បង្គាប់​លោក​ថា

9. ចូរ​ក្រោក​ឡើង ទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​បាន​បង្គាប់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ ឲ្យ​ចិញ្ចឹម​ឯង

10. ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​សារិបតា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង​ហើយ នោះ​ឃើញ​មាន​ស្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់​ឈើ លោក​ក៏​ហៅ​នាង​ថា សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច

11. កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្តាំ​ថា សូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង

12. តែ​នាង​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​១​ដុំ​ឡើយ មាន​តែ​ម្សៅ​១​ក្តាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឈើ​២​នេះ ដើម្បី​ចូល​ទៅ​ចំអិន​សំរាប់​ខ្ញុំ និង​កូន យើង​នឹង​បរិភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 17