គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 16:2-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ដោយ​ព្រោះ​អញ​បាន​លើក​ឯង​ពី​ធូលី​ដី​ឡើង តាំង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ តែ​ឯង​បាន​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ‌សារ​អំពើ​បាប​របស់​គេ

3. នេះ​នែ អញ​នឹង​បោស​ឯង និង​ពូជ‌ពង្ស​ឯង​ចេញ​អស់​រលីង ឲ្យ​បាន​ដូច​ជា​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែរ

4. អ្នក​ណា​ក្នុង​វង្ស​ប្អាសា ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ទៅ។

5. រីឯ​ដំណើរ​ឯ​ទៀត​ពី​ប្អាសា ហើយ​ការ​ដែល​ទ្រង់​ធ្វើ និង​ពី​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

6. ប្អាសា​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​ធើសា រួច​អេឡា ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា

7. ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​សំដែង​មក ទាស់​នឹង​ប្អាសា ហើយ​នឹង​ព្រះ‌រាជ‌វង្ស​ទ្រង់ ដោយ‌សារ​ហោរា​យេហ៊ូវ ជា​កូន​ហាណានី គឺ​ដោយ​ព្រោះ​ការ​ដ៏​លាមក​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ក្រោធ​ដោយ‌សារ​អំពើ​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​ដូច​ជា​ព្រះ‌វង្សា​យេរ៉ូ‌បោម​នោះ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ប្រហារ​ជីវិត​គេ​ថែម​ទៀត។

8. លុះ​ដល់​ឆ្នាំ​ទី​២៦ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អេឡា ជា​កូន​ប្អាសា ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​ធើសា ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ

9. រួច​ស៊ីមរី ជា​មេ‌ទ័ព​រស់​ទ្រង់ ដែល​ត្រួត​លើ​រទេះ​ចំបាំង​ទ្រង់​ពាក់​កណ្តាល លោក​បាន​ក្បត់​ទ្រង់ រីឯ​កាល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា

10. នោះ​ស៊ីមរី​ក៏​ចូល​ទៅ​ធ្វើ​គុត​ទ្រង់ ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា ជា​ស្តេច​យូដា រួច​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់

11. លុះ​បាន​គង់​លើ​បល្ល័ង្ក​សោយ‌រាជ្យ​ឡើង​ហើយ នោះ​ក៏​ប្រហារ​ជីវិត​នៃ​វង្សា‌នុវង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ ឥត​ទុក​ពួក​ប្រុសៗ​ណា​មួយ​ខាង​ប្អាសា ទោះ​ទាំង​វង្សា ឬ​ជា​មិត្រ​សំឡាញ់​របស់​ទ្រង់ ឲ្យ​នៅ​សល់​ឡើយ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 16