គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 16:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេហ៊ូវ ជា​កូន​ហាណានី​ទាស់​នឹង​ប្អាសា​ថា

2. ដោយ​ព្រោះ​អញ​បាន​លើក​ឯង​ពី​ធូលី​ដី​ឡើង តាំង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ តែ​ឯង​បាន​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ‌សារ​អំពើ​បាប​របស់​គេ

3. នេះ​នែ អញ​នឹង​បោស​ឯង និង​ពូជ‌ពង្ស​ឯង​ចេញ​អស់​រលីង ឲ្យ​បាន​ដូច​ជា​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែរ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 16