គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 12:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​រេហូ‌បោម ទ្រង់​យាង​ទៅ​ឯ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មូល​មក​ឯ​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច

2. កាល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ឮ ក្នុង​កាល​ដែល​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​លោក​បាន​រត់​ទៅ​អាស្រ័យ​នៅ ដើម្បី​ឲ្យ​រួច​ពី​ស្តេច​សាឡូ‌ម៉ូន

3. ហើយ​មាន​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​មក នោះ​យេរ៉ូ‌បោម និង​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម​ទូល​ថា

4. ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពន់‌ពេក ដូច្នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ការ​តឹង‌រ៉ឹង​របស់​ព្រះ‌វរ‌បិតា​ទ្រង់ និង​នឹម​យ៉ាង​ធ្ងន់​ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំ​រាល់​គ្នា បាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 12