គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 10:2-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ព្រះ‌នាង​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក ក៏​មាន​សត្វ​អូដ្ឋ​ជា​ច្រើន​ផ្ទុក​ដោយ​គ្រឿង​ក្រអូប និង​មាស​ជា​ច្រើន​ណាស់ ហើយ​ត្បូង​មាន​ដំឡៃ​ផង លុះ​កាល​ព្រះ‌នាង​បាន​ចូល​មក​គាល់​សាឡូ‌ម៉ូន​ហើយ នោះ​ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្តី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ទ័យ

3. ឯ​សាឡូ‌ម៉ូន ទ្រង់​ក៏​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង​ដល់​ស្តេច ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌នាង​នោះ​ទេ

4. កាល​មហា‌ក្សត្រី​ស្រុក​សេបា បាន​ឃើញ​ប្រាជ្ញា​របស់​សាឡូ‌ម៉ូន​ទាំង​ប៉ុន្មាន និង​ដំណាក់​ដែល​ទ្រង់​ធ្វើ

5. ព្រម​ទាំង​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ទ្រង់ ទី​លំនៅ​របស់​ពួក​បំរើ​ទ្រង់ សណ្ឋាន​ពួក​បរិវា​របស់​ទ្រង់ និង​គ្រឿង​តែង​កាយ​របស់​គេ ហើយ​ពួក​បំរើ​ថ្វាយ​ពែង​របស់​ទ្រង់ និង​ដង្វាយ​ដុត​ដែល​ទ្រង់​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 10