គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 9:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​ការ​ទាំង​នោះ​បាន​សំរេច​អស់​ហើយ នោះ​ពួក​អ្នក​ជា​ប្រធាន ក៏​មក​ឯ​ខ្ញុំ​និយាយ​ថា ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ និង​សាសន៍​អាម៉ូរី​វិញ

2. ដ្បិត​គេ​បាន​យក​កូន​ស្រី​ក្រមុំ​នៃ​សាសន៍​ទាំង​នោះ​សំរាប់​ខ្លួន​គេ និង​សំរាប់​កូន​ប្រុស​គេ​ដែរ យ៉ាង​នោះ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​នឹង​ពួក​អ្នក​ស្រុក​ទាំង​នេះ ហើយ​គឺ​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ចៅ‌ហ្វាយ​ជា​លេខ​១ ក្នុង​ការ​រំលង​នេះ​ដែរ

3. កាល​ខ្ញុំ​បាន​ឮ​សេចក្តី​នោះ ខ្ញុំ​ក៏​ហែក​សំលៀក‌បំពាក់ បោច​សក់​ក្បាល និង​ពុក‌ចង្កា​របស់​ខ្ញុំ ហើយ​ស្លុត​ចិត្ត​អង្គុយ​នៅ

4. គ្រា​នោះ អស់​អ្នក​ណា​ដែល​ញាប់‌ញ័រ​ចំពោះ​ព្រះ‌បន្ទូល នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល គេ​ក៏​មូល​គ្នា​មក​ឯ​ខ្ញុំ ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​អ្នក ដែល​មក​ពី​ឈ្លើយ​នោះ តែ​ខ្ញុំ​ស្លុត​ចិត្ត​អង្គុយ​នៅ ដរាប​ដល់​ពេល​ដង្វាយ​ល្ងាច។

សូមអានជំពូកពេញលេញ អែសរ៉ា 9