គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 8:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ក្នុង​ពួក​កូន​ចៅ​សេកានា មាន​កូន​របស់​យ៉ាហា‌សៀល ហើយ​មាន​ពួក​ប្រុសៗ​៣០០​នាក់​ទៅ​ជា​មួយ

6. ក្នុង​ពួក​កូន​ចៅ​អេឌីន មាន​អេបេឌ ជា​កូន​យ៉ូណា‌ថាន ហើយ​មាន​ពួក​ប្រុសៗ​៥០​នាក់​ទៅ​ជា​មួយ

7. ក្នុង​ពួក​កូន​ចៅ​អេឡាំ មាន​យេសាយ៉ា ជា​កូន​អ័ថា‌លា ហើយ​មាន​ពួក​ប្រុសៗ​៧០​នាក់​ទៅ​ជា​មួយ

8. ក្នុង​ពួក​កូន​ចៅ​សេផាធា មាន​សេបាឌា ជា​កូន​មីកែល ហើយ​មាន​ពួក​ប្រុសៗ​៨០​នាក់​ទៅ​ជា​មួយ

9. ក្នុង​ពួក​កូន​ចៅ​យ៉ូអាប់ មាន​អូបាឌា ជា​កូន​យេហ៊ី‌អែល ហើយ​មាន​ពួក​ប្រុសៗ​២១៨​នាក់​ទៅ​ជា​មួយ

10. ក្នុង​ពួក​កូន​ចៅ​សឡូមិត មាន​កូន​របស់​យ៉ូសិភា ហើយ​មាន​ពួក​ប្រុស​១៦០​នាក់​ទៅ​ជា​មួយ

11. ក្នុង​ពួក​កូន​ចៅ​បេបាយ មាន​សាការី ជា​កូន​បេបាយ ហើយ​មាន​ពួក​ប្រុសៗ​២៨​នាក់​ទៅ​ជា​មួយ

12. ក្នុង​ពួក​កូន​ចៅ​អាស‌កាឌ មាន​យ៉ូហា‌ណាន ជា​កូន​ហាកា‌ថាន ហើយ​មាន​ពួក​ប្រុសៗ​១១០​នាក់​ទៅ​ជា​មួយ

13. ក្នុង​ពួក​កូន​ចៅ​អ័ដូ‌នី‌កាម​ដែល​នៅ​ក្រោយ​គេ នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​អេលី‌ផា‌លេត យីអែល និង​សេម៉ាយ៉ា ហើយ​មាន​ពួក​ប្រុសៗ​៦០​នាក់​ទៅ​ជា​មួយ

14. ក្នុង​ពួក​កូន​ចៅ​ប៊ីកវ៉ាយ មាន​អ៊ូថាយ និង​សាប៊ូឌ ហើយ​មាន​ពួក​ប្រុសៗ​៧០​នាក់​ទៅ​ជា​មួយ។

សូមអានជំពូកពេញលេញ អែសរ៉ា 8