31. រួចមក នៅថ្ងៃទី១២ខែចេត្រ នោះយើងរាល់គ្នាបានធ្វើដំណើរចេញពីទន្លេអាហាវ៉ា ដើម្បីនឹងទៅឯក្រុងយេរូសាឡិម ព្រះហស្តនៃព្រះរបស់យើងក៏សណ្ឋិតនៅជាមួយ ហើយទ្រង់ជួយឲ្យយើងរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ និងពួកចោរដែលបង្កប់ខ្លួនតាមផ្លូវផង
32. យើងរាល់គ្នាក៏បានដល់ក្រុងយេរូសាឡិម ហើយបាននៅទីនោះអស់៣ថ្ងៃ
33. លុះដល់ថ្ងៃទី៤ នោះយើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃម្រេម៉ូត ជាកូនអ៊ូរីយ៉ាដ៏ជាសង្ឃ នៅក្នុងព្រះវិហារនៃព្រះរបស់យើងរាល់គ្នា មានអេលាសារ ជាកូនភីនេហាស ព្រមទាំងយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ
34. គេត្រួតមើលទាំងអស់តាមចំនួនតាមទំងន់ ហើយក៏កត់ទុកនៅវេលានោះឯង។