គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 8:14-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ក្នុង​ពួក​កូន​ចៅ​ប៊ីកវ៉ាយ មាន​អ៊ូថាយ និង​សាប៊ូឌ ហើយ​មាន​ពួក​ប្រុសៗ​៧០​នាក់​ទៅ​ជា​មួយ។

15. ខ្ញុំ​បាន​ប្រមូល​អ្នក​ទាំង​នោះ​មក​ត្រង់​មាត់​ទន្លេ ដែល​ហូរ​ទៅ​ឯ​ក្រុង​អាហាវ៉ា យើង​រាល់​គ្នា​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ​៣​ថ្ងៃ កំពុង​ដែល​ខ្ញុំ​ត្រួត​មើល​បណ្តា‌ជន និង​ពួក​សង្ឃ តែ​ឥត​មាន​ឃើញ​ពួក​កូន​ចៅ​លេវី​ណា​មួយ នៅ​ទី​នោះ​ឡើយ

16. ដូច្នេះ ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អេលា‌ស៊ើរ អើរាល សេម៉ាយ៉ា អែល‌ណា‌ថាន យ៉ារីប អែល‌ណា‌ថាន ណាថាន់ សាការី និង​មស៊ូឡាម ជា​ពួក​ប្រធាន​មក ព្រម​ទាំង​យ៉ូយ៉ា‌រីប និង​អែល‌ណា‌ថាន ជា​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា

17. រួច​ខ្ញុំ​ចាត់​ពួក​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ឯ​អ៊ី‌ដោ​ជា​មេ ដែល​នៅ​កន្លែង​ហៅ​ថា កាសិភា ដោយ​បង្គាប់​ពាក្យ​ដែល​គេ​ត្រូវ​ជំរាប​ដល់​អ៊ីដោ និង​ពួក​នេធីនិម ជា​បង​ប្អូន​លោក នៅ​ត្រង់​កាសិភា​នោះ ដើម្បី​នឹង​នាំ​ពួក​អ្នក​សំរាប់​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​មក​ជា​១​ផង

18. ហើយ​តាម​ដែល​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា បាន​សណ្ឋិត​លើ​យើង នោះ​គេ​បាន​នាំ​មនុស្ស​ម្នាក់​ប្រកប​ដោយ​ប្រាជ្ញា មក​ឯ​យើង ពី​ពួក​ម៉ាស់លី ជា​កូន​លេវី ដែល​ជា​កូន​អ៊ីស្រា‌អែល ព្រម​ទាំង​សេរេ‌ប៊ីយ៉ា និង​កូន​ចៅ ហើយ​បង​ប្អូន ទាំង​អស់​មាន​១៨​នាក់

19. និង​ហាសាបយ៉ា ហើយ​មាន​យេសាយ៉ា ពី​ពួក​កូន​ចៅ​ម្រ៉ារី និង​បង​ប្អូន ហើយ​កូន​ចៅ ទាំង​អស់​រួម​គ្នា​២០​នាក់ មក​ជា​មួយ

20. ឯ​ពួក​នេធីនិម​ដែល​ដាវីឌ និង​អ្នក​ជា​ប្រធាន​បាន​ថ្វាយ​សំរាប់​ជួយ​ការ‌ងារ​ពួក​លេវី នោះ​មាន​២២០​នាក់ ដែល​សុទ្ធ​តែ​បាន​ដំរូវ​ដោយ​ឈ្មោះ​រៀង​ខ្លួន។

21. រួច​មក​ខ្ញុំ​បាន​ប្រកាស​ប្រាប់ ឲ្យ​មាន​ការ​តម​នៅ​មាត់​ទន្លេ​អាហាវ៉ា​នោះ ដើម្បី​ឲ្យ​យើង​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ប្រយោជន៍​នឹង​សូម​ទ្រង់​ឲ្យ​ដំរង់​ផ្លូវ​យើង និង​កូន​ចៅ ហើយ​របស់​ទ្រព្យ​យើង​ទាំង​អស់​ផង

22. ដ្បិត​ដែល​សូម​ទាហាន និង​ពល​សេះ ពី​ស្តេច​ឲ្យ​ទៅ​រាំង‌រា​ពួក​ខ្មាំង​សត្រូវ​តាម​ផ្លូវ នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ខ្មាស ពី​ព្រោះ​យើង​បាន​ទូល​ស្តេច​ហើយ​ថា ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​រាល់​គ្នា សណ្ឋិត​នៅ​នឹង​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដើម្បី​នឹង​ប្រោស​ឲ្យ​បាន​សេចក្តី​ល្អ តែ​ព្រះ‌ចេស្តា និង​សេចក្តី​ក្រេវ‌ក្រោធ​នៃ​ទ្រង់ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ទ្រង់​វិញ

23. ដូច្នេះ យើង​រាល់​គ្នា​បាន​តម ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ទ្រង់​ក៏​ទទួល​ស្តាប់​តាម​យើង។

24. រួច​មក ខ្ញុំ​ក៏​ញែក​មេ​ពួក​សង្ឃ​១២​នាក់​ចេញ​ទុក គឺ​សេរេ‌ប៊ីយ៉ា និង​ហាសាបយ៉ា ព្រម​ទាំង​បង​ប្អូន​គេ​១០​នាក់​ឯ​ទៀត

25. រួច​ខ្ញុំ​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​គេ គឺ​ជា​ដង្វាយ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង ដែល​ស្តេច ពួក​សេនាបតី ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​នៅ​ទី​នោះ​បាន​ថ្វាយ

សូមអានជំពូកពេញលេញ អែសរ៉ា 8