គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 4:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​យូដា និង​បេន‌យ៉ា‌មីន​កាល​ឮ​ថា ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ គេ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដូច្នោះ

2. នោះ​គេ​ក៏​ចូល​មក​ឯ​សូរ៉ូ‌បា‌បិល និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​អយ្យកោ និយាយ​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ស្អាង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដ្បិត​យើង​ក៏​ស្វែង​រក​តាម​ព្រះ

3. តែ​សូរ៉ូ‌បា‌បិល និង​យេសួរ ហើយ​ពួក​អ្នក​ឯ​ទៀត ដែល​ជា​កំពូល​លើ​វង្ស​នៃ​ពួក​អយ្យកោ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​ឆ្លើយ​ថា ឯ​ការ​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ​នៃ​យើង នោះ​មិន​ជា​ធុរៈ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​យើង​នឹង​ធ្វើ​ការ​នេះ​តែ​គ្នា​យើង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​វិញ ដូច​ជា​ព្រះ‌រាជា​ស៊ីរូស ជា​ស្តេច​ពើស៊ី បាន​បង្គាប់​មក​យើង​ហើយ

4. ដូច្នេះ ពួក​អ្នក​ស្រុក​នោះ​ក៏​ខំ​នាំ​ឲ្យ​ពួក​យូដា​ខ្សោយ​ដៃ​ទៅ ហើយ​បង្អើល​បង្អាក់​គេ​ក្នុង​ការ​ស្អាង​នោះ

5. គេ​ជួល​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​ជួយ​គំនិត ដើម្បី​នឹង​បង្អាក់​ការ​ដែល​ផ្តើម​ធ្វើ​នោះ នៅ​អស់​រវាង​ព្រះ‌ជន្ម​ស៊ីរូស ជា​ស្តេច​ពើស៊ី ដរាប​ដល់​ដារី‌យុស បាន​គ្រង‌រាជ្យ​ឡើង​នៅ​ស្រុក​ពើស៊ី

6. លុះ​ដល់​រាជ្យ​អ័ហា‌ស៊ូរុស កាល​ទ្រង់​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​គេ​ធ្វើ​សំបុត្រ ផ្ញើ​ទៅ​ថ្វាយ ពោល​ទោស​ពី​ពួក​អ្នក​ស្រុក​យូដា ហើយ​នឹង​ពួក​នៅ​ក្រុង​យេរូ‌សាឡិម។

7. រួច​មក នៅ​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស នោះ​ប៊ីសឡាំ មីត្រា‌ដាត ថាបេល និង​គូ‌កន​របស់​គេ ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី មាន​សេចក្តី​កត់​ទុក​ជា​អក្សរ​តាម​ភាសា​អារ៉ាម

8. គឺ​ចាង‌ហ្វាង​រេហ៊ូម និង​ស្មៀន​ស៊ីម‌សាយ គេ​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​ស្តេច​អើថា‌ស៊ើក‌សេស​ពោល​ទោស​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម បែប​យ៉ាង​នេះ​ថា

9. រេហ៊ូម ជា​ចាង‌ហ្វាង និង​ស៊ីម‌សាយ​ជា​ស្មៀន ហើយ​ពួក​យើង​ខ្ញុំ​ឯ​ទៀត គឺ​ជា​ពួក​ឌីណា ពួក​អ័ផារ‌សាថាក់ ពួក​ថើផែល អ័រផារ៉ាស អើកាវេ ពួក​បាប៊ី‌ឡូន ពួក​ស៊ូសាន ពួក​ដេហាវេ និង​ពួក​អេឡាំ

សូមអានជំពូកពេញលេញ អែសរ៉ា 4