ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ចំនួន​ប្រជា‌ជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ

1. រីឯ​ពួក​អ្នក​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​គ្រប់​គ្នា ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន ក្នុង​ពួក​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ី‌ឡូន

2. គឺ​ជា​ពួក​អ្នក​ដែល​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីកវ៉ាយ រេហ៊ូម និង​ប្អាណា នោះ​មាន​ចំនួន​សាសន៍​អ៊ីស្រា‌អែល​ដូច្នេះ

3. គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់

4. ពួក​សេផាធា មាន​៣៧២​នាក់

5. ពួក​អើរ៉ាស មាន​៧៧៥​នាក់

6. ពួក​ផាហាត-ម៉ូអាប់​ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន​២៨១២​នាក់

7. ពួក​អេឡាំ មាន​១២៥៤​នាក់

8. ពួក​សាធូរ មាន​៩៤៥​នាក់

9. ពួក​សាកាយ មាន​៧៦០​នាក់

10. ពួក​បានី មាន​៦៤២​នាក់

11. ពួក​បេបាយ មាន​៦២៣​នាក់

12. ពួក​អាស‌កាឌ មាន​១២២២​នាក់

13. ពួក​អ័ដូ‌នី‌កាម មាន​៦៦៦​នាក់

14. ពួក​ប៊ីកវ៉ាយ​មាន​២០៥៦​នាក់

15. ពួក​អេឌីន មាន​៤៥៤​នាក់

16. ពួក​អេធើ ខាង​ហេសេគា មាន​៩៨​នាក់

17. ពួក​បេសាយ មាន​៣២៣​នាក់

18. ពួក​យ៉ូរ៉ា មាន​១១២​នាក់

19. ពួក​ហាស៊ូម មាន​២២៣​នាក់

20. ពួក​គីបារ មាន​៩៥​នាក់

21. ពួក​បេថ្លេ‌ហិម មាន​១២៣​នាក់

22. ពួក​នថូផា មាន​៥៦​នាក់

23. ពួក​អាន៉ា‌ថោត មាន​១២៨​នាក់

24. ពួក​អាស‌ម៉ាវែត មាន​៤២​នាក់

25. ពួក​គារ‌យ៉ាត់-អើរីម កេភីរ៉ា និង​ប្អៀរ៉ុត មាន​៧៤៣​នាក់

26. ពួក​រ៉ាម៉ា និង​កេបា មាន​៦២១​នាក់

27. ពួក​មីក‌ម៉ាស មាន​១២២​នាក់

28. ពួក​បេត-អែល និង​អៃយ មាន​២២៣​នាក់

29. ពួក​នេបូរ មាន​៥២​នាក់

30. ពួក​ម៉ាក‌ប៊ីស មាន​១៥៦​នាក់

31. ពួក​នៅ​ក្រុង​អេឡាំ​១​ទៀត មាន​១២៥៤​នាក់

32. ពួក​ហារីម មាន​៣២០​នាក់

33. ពួក​ឡូឌ ហាឌីឌ និង​អូណូរ មាន​៧២៥​នាក់

34. ពួក​យេរីខូរ មាន​៣៤៥​នាក់

35. ពួក​សេណាអា មាន​៣៦៣០​នាក់។

36. ឯ​ពួក​សង្ឃ នោះ​ក្នុង​ពួក​កូន​ចៅ​យេដាយ៉ា​ខាង​វង្ស​របស់​យេសួរ មាន​៩៧៣​នាក់

37. ពួក​កូន​ចៅ​អ៊ីមមើរ មាន​១០៥២​នាក់

38. ពួក​កូន​ចៅ​ផាស‌ហ៊ើរ មាន​១២៤៧​នាក់

39. ពួក​កូន​ចៅ​ហារីម មាន​១០១៧​នាក់។

40. ចំណែក​ពួក​លេវី នោះ​ក្នុង​ពួក​កូន​ចៅ​យេសួរ និង​កាឌមាល ខាង​វង្ស​របស់​ហូដាវា មាន​៧៤​នាក់

41. ឯ​ពួក​ចំរៀង ជា​ពួក​កូន​ចៅ​អេសាភ នោះ​មាន​១២៨​នាក់

42. ឯ​ពួក​កូន​ចៅ​របស់​ពួក​អ្នក​ឆ្មាំ​ទ្វារ ខាង​វង្ស​របស់​សាលូម អេធើ ថាលម៉ូន អ័កគូប ហាធីថា និង​សូបាយ រួម​ទាំង​អស់​មាន​១៣៩​នាក់។

43. ឯ​ពួក​នេធីនិម គឺ​ពួក​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា កូន​ចៅ​ថាបាអូត

44. កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន

45. កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​អ័កគូប

46. កូន​ចៅ​ហាកាប កូន​ចៅ​សាល‌ម៉ាយ កូន​ចៅ​ហាណាន

47. កូន​ចៅ​គីដេល កូន​ចៅ​កាហារ កូន​ចៅ​រីអាយ៉ា

48. កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា កូន​ចៅ​កាសាម

49. កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា កូន​ចៅ​បេសាយ

50. កូន​ចៅ​អាសណា កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម

51. កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហ៊ើរ

52. កូន​ចៅ​បាស‌លូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា

53. កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ថាម៉ា

54. កូន​ចៅ​នេស៊ីយ៉ា និង​កូន​ចៅ​ហាធីផា។

55. រីឯ​ពួក​កូន​ចៅ​របស់​ពួក​មហា‌តលិក​នៃ​សាឡូ‌ម៉ូន គឺ​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា

56. កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល

57. កូន​ចៅ​សេផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូកេ‌រេត ពីសេ‌បែម និង​កូន​ចៅ​អាំម៉ូន

58. ឯ​ពួក​នេធីនិម និង​ពួក​កូន​ចៅ​របស់​ពួក​មហា‌តលិក​នៃ​ស្តេច​សាឡូ‌ម៉ូន រួម​ទាំង​អស់​មាន​ចំនួន​ជា​៣៩២​នាក់។

59. ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​បាន​ចេញ​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន និង​ក្រុង​អ៊ីមមើរ​ឡើង​ទៅ តែ​ពុំ​អាច​នឹង​ប្រាប់​ពី​ជំនួរ​វង្ស ឬ​ពី​ពូជ‌ពង្ស​របស់​ខ្លួន ឲ្យ​ដឹង​ជា​ពូជ​អ៊ីស្រា‌អែល​ឬ​មិន​មែន​បាន​ទេ

60. នោះ​គឺ​ពួក​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេកូដា រួម​ទាំង​អស់ មាន​៦៥២​នាក់

61. ហើយ​ខាង​កូន​ចៅ​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​យក​កូន​ស្រី​បារស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ

62. ពួក​អ្នក​ទាំង​នោះ​បាន​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ តែ​រក​មិន​ឃើញ​សោះ​ឡើយ ដូច្នេះ គេ​ត្រូវ​រាប់​ទុក​ដូច​ជា​មាន​សៅ‌ហ្មង​ហើយ ក៏​ត្រូវ​បណ្តេញ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ​ទៅ

63. ហើយ​លោក​ចៅ‌ហ្វាយ​បាន​ហាម​គេ​ថា មិន​ត្រូវ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ដរាប​ដល់​គ្រា​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម និង​ធូមីម។

64. រីឯ​ពួក​ជំនុំ​ទាំង​អស់ រួម​គ្នា​មាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់

65. ឥត​រាប់​ពួក​បាវ​ប្រុស​ស្រី​របស់​គេ ដែល​មាន​៧៣៣៧​នាក់​ទៀត​ឡើង ហើយ​ក្នុង​ពួក​គេ​ក៏​មាន​ពួក​ចំរៀង​ប្រុស​ស្រី​២០០​នាក់​ដែរ

66. ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់​មាន​២៤៥

67. សត្វ​អូដ្ឋ មាន​៤៣៥ និង​លា មាន​៦៧២០។

68. ឯ​ពួក​អ្នក​ខ្លះ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ កាល​បាន​មក​ដល់​ព្រះ​វិហារ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ក៏​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ចាស់​ឡើង​វិញ

69. គឺ​គេ​ថ្វាយ មាស​៦​ម៉ឺន​១​ពាន់​ដារីក ប្រាក់​៥​ពាន់​ម៉ានេ និង​សំលៀក‌បំពាក់​ពួក​សង្ឃ​១០០​សំរាប់ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ​នោះ តាម​កំឡាំង​រៀង​ខ្លួន

70. ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ជន​ខ្លះ ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​នេធីនិម ក៏​បាន​នៅ​ក្នុង​ទី​ក្រុង​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ដែរ។