គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 10:7-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដូច្នេះ គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដល់​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ឲ្យ​គេ​មូល​មក​ឯ​ក្រុង​យេរូ‌សាឡិម​គ្រប់​គ្នា

8. ហើយ បើ​អ្នក​ណា​មិន​មក​ក្នុង​កំណត់​៣​ថ្ងៃ តាម​បង្គាប់​របស់​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ចាស់‌ទុំ នោះ​នឹង​ត្រូវ​រឹប​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នោះ​អស់​រលីង​ទៅ ហើយ​ខ្លួន​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​របស់​ពួក​អ្នក ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ​ផង។

9. ដូច្នេះ ពួក​យូដា និង​បេន‌យ៉ា‌មីន ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ក្នុង​កំណត់​៣​ថ្ងៃ​នោះ គឺ​ត្រូវ​ជា​ថ្ងៃ​២០​ខែ​មិគសិរ ឯ​មនុស្ស​ទាំង​នោះ​គេ​អង្គុយ​ត្រង់​ទី‌ធ្លា នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ញ័រ​ដោយ​ព្រោះ​ដំណើរ​នោះ ហើយ​ដោយ​ព្រោះ​ភ្លៀង​ធំ​ផង

10. នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​ឈរ​ឡើង​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ការ​ដែល​ចំរើន​ទោស​ដល់​សាសន៍​អ៊ីស្រា‌អែល

សូមអានជំពូកពេញលេញ អែសរ៉ា 10