គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 10:18-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. រីឯ​ក្នុង​បណ្តា​កូន​ចៅ​ពួក​សង្ឃ នោះ​ឃើញ​មាន​ខ្លះ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​ដែរ គឺ​ក្នុង​ពួក​កូន​ចៅ​យេសួរ ជា​កូន​យ៉ូសា‌ដាក និង​បង​ប្អូន​លោក មាន​ម្អាសេយ៉ា អេលា‌ស៊ើរ យ៉ារីប និង​កេដាលា

19. អ្នក​ទាំង​នោះ​ក៏​សន្យា​យ៉ាង​មុត‌មាំ​នឹង​លែង​ប្រពន្ធ​ចេញ ហើយ​ដោយ​ព្រោះ​មាន​ទោស បាន​ជា​គេ​ថ្វាយ​ចៀម​ឈ្មោល​១​សំរាប់​លោះ​ទោស​ខ្លួន

20. ក្នុង​ពួក​កូន​ចៅ​អ៊ីមមើរ នោះ​មាន​ហាណានី និង​សេបាឌា

21. ក្នុង​ពួក​កូន​ចៅ​ហារីម មាន​ម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ី‌អែល និង​អ៊ូស៊ីយ៉ា

22. ក្នុង​ពួក​កូន​ចៅ​របស់​ប៉ាស‌ហ៊ើរ នោះ​មាន​អេលី‌យ៉ូ‌ន៉ាយ ម្អាសេយ៉ា អ៊ីស‌ម៉ា‌អែល នេថា‌នេល យ៉ូសា‌បាឌ និង​អេលាសា។

23. ខាង​ពួក​លេវី នោះ​មាន​យ៉ូសា‌បាឌ និង​ស៊ីម៉ាយ កេឡាយ៉ា (អ្នក​នោះ​គឺ​ជា​កេលីថា) ពេថា‌ហ៊ីយ៉ា យូដា ហើយ​អេលា‌ស៊ើរ។

24. ខាង​ពួក​ចំរៀង មាន​អេលី‌យ៉ាស៊ីប ហើយ​ខាង​ពួក​ឆ្មាំ​ទ្វារ មាន​សាលូម ថេលែម និង​អ៊ូរី។

25. ខាង​ពួក​អ៊ីស្រា‌អែល គឺ​ក្នុង​ពួក​កូន​ចៅ​ប៉ារ៉ូស នោះ​មាន​រ៉ាម៉ា យីសយ៉ា ម៉ាលគា មីយ៉ា‌មីន អេលាសារ ម៉ាលគា និង​បេណាយ៉ា

26. ក្នុង​ពួក​កូន​ចៅ​អេឡាំ មាន​ម៉ាថានា សាការី យេហ៊ី‌អែល អាប់ឌី យេរេ‌ម៉ូត និង​អេលីយ៉ា

27. ក្នុង​ពួក​កូន​ចៅ​សាធូរ មាន​អេលី‌យ៉ូ‌ន៉ាយ អេលី‌យ៉ាស៊ីប ម៉ាថានា យេរេ‌ម៉ូត សាបាឌ និង​អ័ស៊ីសា

28. ក្នុង​ពួក​កូន​ចៅ​បេបាយ មាន​យ៉ូហា‌ណាន ហា‌ណា‌នា សាប់‌បាយ និង​អ័ត‌ឡាយ

29. ក្នុង​ពួក​កូន​ចៅ​បានី នោះ​មាន​មស៊ូឡាម ម៉ាលូក អ័ដាយ៉ា យ៉ាសុប ស្អាល និង​រ៉ាម៉ូត

30. ក្នុង​ពួក​កូន​ចៅ​ផាហាត-ម៉ូអាប់ នោះ​មាន​អ័ឌណា កេឡាល បេណាយ៉ា ម្អាសេយ៉ា ម៉ាថានា បេតសា‌លាល ប៊ីនុយ និង​ម៉ាន៉ាសេ

31. ក្នុង​ពួក​កូន​ចៅ​ហារីម នោះ​មាន​អេលា‌ស៊ើរ យីសយ៉ា ម៉ាលគា សេម៉ាយ៉ា ស៊ីម្មាន

32. បេន‌យ៉ា‌មីន ម៉ាលូក និង​សេម៉ា‌រីយ៉ា

33. ក្នុង​ពួក​កូន​ចៅ​ហាស៊ូម នោះ​មាន​ម៉ាថ្នាយ ម៉ាត់‌ថាត់ថា សាបាឌ អេលី‌ផា‌លេត យេរេ‌ម៉ាយ ម៉ាន៉ាសេ និង​ស៊ីម៉ាយ

34. ក្នុង​ពួក​កូន​ចៅ​បានី នោះ​មាន​ម្អាដាយ អាំរ៉ាម អ៊ូអែល

35. បេណាយ៉ា បេឌីយ៉ា កេលូ‌ហ៊ូវ

សូមអានជំពូកពេញលេញ អែសរ៉ា 10