គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 10:10-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​ឈរ​ឡើង​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ការ​ដែល​ចំរើន​ទោស​ដល់​សាសន៍​អ៊ីស្រា‌អែល

11. ដូច្នេះ ចូរ​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា ឥឡូវ​ទៅ ហើយ​ប្រព្រឹត្ត​តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ ត្រូវ​ឲ្យ​ញែក​ខ្លួន​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ ហើយ​ពី​ស្រី​សាសន៍​ដទៃ​ចេញ

12. ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​តប​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម ដូច​ជា​លោក​មាន​ប្រសាសន៍​ហើយ

13. ប៉ុន្តែ បណ្តា‌ជន​នេះ​មាន​គ្នា​ច្រើន​ណាស់ ហើយ​នេះ​ជា​រដូវ​ភ្លៀង​ច្រើន​ផង យើង​ខ្ញុំ​ឈរ​នៅ​ខាង​ក្រៅ​ពុំ​បាន​ទេ ហើយ​នេះ​ក៏​មិន​មែន​ជា​ការ​ដែល​សំរេច​បាន​ក្នុង​១​ថ្ងៃ ឬ​២​ថ្ងៃ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​រំលង​យ៉ាង​សន្ធឹក ក្នុង​ដំណើរ​នេះ​ហើយ

14. ដូច្នេះ សូម​ឲ្យ​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ពួក​យើង​ខ្ញុំ​បាន​ឈរ​ដំណាង​ពួក​ជំនុំ​ទាំង​អស់ រួច​ឲ្យ​អស់​អ្នក​នៅ​ទី​ក្រុង​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន ដែល​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​ដទៃ មក​តាម​វេលា​កំណត់ ហើយ​ឲ្យ​មាន​ពួក​ចាស់‌ទុំ​ក្នុង​ទី​ក្រុង​នីមួយៗ និង​ពួក​ចៅ‌ក្រម​មក​ជា​មួយ​ផង ដរាប​ដល់​សេចក្តី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​ព្រះ​នៃ​យើង​ខ្ញុំ បាន​បែរ​ចេញ​ពី​យើង​ខ្ញុំ​ក្នុង​ដំណើរ​នេះ​ទៅ

15. មាន​តែ​យ៉ូណា‌ថាន ជា​កូន​អេសា‌អែល ហើយ​នឹង​យ៉ា‌ហាស‌យ៉ា ជា​កូន​ធីកវ៉ា ដែល​តាំង​ខ្លួន​ទាស់​នឹង​ដំណើរ​នោះ ហើយ​មាន​មស៊ូឡាម និង​សាប‌ថាយ ជា​ពួក​លេវី​បាន​ជួយ​ខាង​២​នាក់​នោះ​ដែរ។

16. ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក៏​ធ្វើ​ដូច្នោះ គេ​រើស​អែសរ៉ា​ដ៏​ជា​សង្ឃ និង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ហើយ​តាម​គ្រួ​ឪពុក​គេ តាម​ឈ្មោះ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​នោះ​ក៏​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នោះ នៅ​ថ្ងៃ​១​ខែ​បុស្ស

17. លុះ​ដល់​ថ្ងៃ​១​ខែ​ចេត្រ នោះ​ក៏​បាន​សំរេច​ដល់​ពួក​អ្នក​ទាំង​អស់ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​នោះ។

18. រីឯ​ក្នុង​បណ្តា​កូន​ចៅ​ពួក​សង្ឃ នោះ​ឃើញ​មាន​ខ្លះ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​ដែរ គឺ​ក្នុង​ពួក​កូន​ចៅ​យេសួរ ជា​កូន​យ៉ូសា‌ដាក និង​បង​ប្អូន​លោក មាន​ម្អាសេយ៉ា អេលា‌ស៊ើរ យ៉ារីប និង​កេដាលា

19. អ្នក​ទាំង​នោះ​ក៏​សន្យា​យ៉ាង​មុត‌មាំ​នឹង​លែង​ប្រពន្ធ​ចេញ ហើយ​ដោយ​ព្រោះ​មាន​ទោស បាន​ជា​គេ​ថ្វាយ​ចៀម​ឈ្មោល​១​សំរាប់​លោះ​ទោស​ខ្លួន

20. ក្នុង​ពួក​កូន​ចៅ​អ៊ីមមើរ នោះ​មាន​ហាណានី និង​សេបាឌា

21. ក្នុង​ពួក​កូន​ចៅ​ហារីម មាន​ម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ី‌អែល និង​អ៊ូស៊ីយ៉ា

22. ក្នុង​ពួក​កូន​ចៅ​របស់​ប៉ាស‌ហ៊ើរ នោះ​មាន​អេលី‌យ៉ូ‌ន៉ាយ ម្អាសេយ៉ា អ៊ីស‌ម៉ា‌អែល នេថា‌នេល យ៉ូសា‌បាឌ និង​អេលាសា។

23. ខាង​ពួក​លេវី នោះ​មាន​យ៉ូសា‌បាឌ និង​ស៊ីម៉ាយ កេឡាយ៉ា (អ្នក​នោះ​គឺ​ជា​កេលីថា) ពេថា‌ហ៊ីយ៉ា យូដា ហើយ​អេលា‌ស៊ើរ។

សូមអានជំពូកពេញលេញ អែសរ៉ា 10