គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 1:5-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដូច្នេះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ពួក​យូដា និង​ពួក​បេន‌យ៉ា‌មីន ហើយ​ពួក​សង្ឃ និង​ពួក​លេវី គឺ​អស់​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត ឲ្យ​ឡើង​ទៅ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​នោះ គេ​ក៏​រៀប‌ចំ​ឡើង

6. ហើយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់​ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស និង​វត្ថុ​ឯ​ទៀត ព្រម​ទាំង​សត្វ និង​របស់​មាន​ដំឡៃ​ផ្សេងៗ ក្រៅ​ពី​ដង្វាយ​ទាំង​ប៉ុន្មាន ដែល​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត

7. ឯ​ស្តេច​ស៊ីរូស ទ្រង់​ក៏​បញ្ចេញ​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នេប៊ូ‌ក្នេសា​បាន​នាំ​យក​ពី​ក្រុង​យេរូ‌សាឡិម មក​ដាក់​ទុក​នៅ​កន្លែង​សំរាប់​ព្រះ​នៃ​ទ្រង់ ក្នុង​ព្រះ‌រាជ‌ដំណាក់

សូមអានជំពូកពេញលេញ អែសរ៉ា 1