គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 1:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ទី​១ ក្នុង​រាជ្យ​ស៊ីរូស ក៏​បាន​កត់​សេចក្តី​នោះ​ទុក​ថា

2. ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​មាន​ព្រះ‌បន្ទូល ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែនដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា

3. ដូច្នេះ នៅ​ក្នុង​បណ្តា‌ជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ទ្រង់ នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ស្រុក​យូដា ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នោះ

សូមអានជំពូកពេញលេញ អែសរ៉ា 1