គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 8:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ នោះ​ឃើញ​មាន​ទ្វារ​១

9. ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ខាង​ក្នុង មើល​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​អាក្រក់ ដែល​គេ​ធ្វើ​នៅ​ទី​នេះ

10. ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​មើល ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​គួរ​ខ្ពើម​ឆ្អើម និង​អស់​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រា‌អែល ដែល​គេ​គូរ​នៅ​ជញ្ជាំង​ជុំវិញ

11. ក៏​មាន​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​៧០​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ហើយ​មាន​យ្អាសានា​ជា​កូន​សាផាន ឈរ​នៅ​កណ្តាល​គេ គ្រប់​គ្នា​កាន់​ជើង‌ពាន ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់

12. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ ដែល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ដោយ​សំងាត់ នៅ​ក្នុង​គំនិត​យល់​ឃើញ​នៃ​គេ​រៀង​ខ្លួន​ឬ​ទេ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ

13. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម ដែល​គេ​ប្រព្រឹត្ត​ទៀត។

14. រួច​ទ្រង់​នាំ​ខ្ញុំ​ទៅ​ដល់​មាត់​ទ្វារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​បើក​ទៅ​ខាង​ជើង នៅ​ទី​នោះ​ក៏​ឃើញ​ពួក​ស្រីៗ​អង្គុយ​យំ​នឹង​ព្រះ​ថាមូស

15. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឯង​ឃើញ​ឬ​ទេ ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម​ជាង​នេះ​ទៅ​ទៀត។

16. រួច​ទ្រង់​នាំ​ខ្ញុំ ចូល​ទៅ​ឯ​ទីលាន​ខាង​ក្នុង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ឃើញ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​កណ្តាល​បាំង‌សាច និង​អាស‌នា មាន​មនុស្ស​ប្រហែល​ជា​២៥​នាក់ បែរ​ខ្នង​ទៅ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មុខ​ទៅ​ខាង​កើត គេ​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ នៅ​ទិស​ខាង​កើត​នោះ

សូមអានជំពូកពេញលេញ អេសេគាល 8