គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 8:8-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ នោះ​ឃើញ​មាន​ទ្វារ​១

9. ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ខាង​ក្នុង មើល​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​អាក្រក់ ដែល​គេ​ធ្វើ​នៅ​ទី​នេះ

10. ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​មើល ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​គួរ​ខ្ពើម​ឆ្អើម និង​អស់​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រា‌អែល ដែល​គេ​គូរ​នៅ​ជញ្ជាំង​ជុំវិញ

11. ក៏​មាន​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​៧០​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ហើយ​មាន​យ្អាសានា​ជា​កូន​សាផាន ឈរ​នៅ​កណ្តាល​គេ គ្រប់​គ្នា​កាន់​ជើង‌ពាន ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់

12. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ ដែល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ដោយ​សំងាត់ នៅ​ក្នុង​គំនិត​យល់​ឃើញ​នៃ​គេ​រៀង​ខ្លួន​ឬ​ទេ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ

សូមអានជំពូកពេញលេញ អេសេគាល 8