គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 6:6-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នៅ​អស់​ទាំង​ទី​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ នោះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ខូច​បង់ ហើយ​អស់​ទាំង​ទី​ខ្ពស់​នឹង​ត្រូវ​ចោល​ស្ងាត់ ដើម្បី​ឲ្យ​អាស‌នា​ទាំង​ប៉ុន្មាន​របស់​ឯង​ត្រូវ​បំផ្លាញ ហើយ​នៅ​ស្ងាត់‌ច្រៀប និង​ឲ្យ​រូប​ព្រះ​របស់​ឯង​ទាំង​ប៉ុន្មាន​ត្រូវ​បាក់​បែក ហើយ​លែង​មាន​ទៀត ព្រម​ទាំង​ឲ្យ​រូប​ព្រះ‌អាទិត្យ​របស់​ឯង​ត្រូវ​កាប់​រំលំ​ផង ប្រយោជន៍​ឲ្យ​ស្នាដៃ​ទាំង​ប៉ុន្មាន​របស់​ឯង​បាន​សាប‌សូន្យ​ទៅ

7. ពួក​អ្នក​ដែល​ត្រូវ​សំឡាប់ គេ​នឹង​ដួល​នៅ​កណ្តាល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

8. ប៉ុន្តែ​អញ​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​អ្នក​ខ្លះ ដែល​នឹង​រួច​ពី​ដាវ​នៅ​កណ្តាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ នៅ​អស់​ទាំង​ស្រុក

9. ឯ​ពួក​អ្នក​ដែល​រួច គេ​នឹង​នឹក​ចាំ​ពី​អញ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ គឺ​នឹក​ពី​អញ ដែល​បាន​បំបាក់​ចិត្ត​កំផិត​របស់​គេ ដែល​បាន​ប្រាស​ចេញ​ពី​អញ​ទៅ ព្រម​ទាំង​ភ្នែក​គេ​ដែល​ផិត​តាម​រូប​របស់​ព្រះ​ខ្លួន​ផង នោះ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ

10. គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ហើយ​ដែល​អញ​បាន​ថា នឹង​ធ្វើ​ការ​អាក្រក់​ទាំង​នេះ​ដល់​គេ នោះ​មិន​មែន​ជា​ពាក្យ​លេង​ទេ។

11. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​ចុះ ដោយ​ពាក្យ​ថា វរ‌ហើយ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់ របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដ្បិត​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​អំណត់​អត់ ហើយ​ដោយ​អាសន្ន‌រោគ

សូមអានជំពូកពេញលេញ អេសេគាល 6