គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 6:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ឯ​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ហើយ​ទាយ​ប្រាប់​គេ​ថា

3. ម្នាល​ភ្នំ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ទាំង​ភ្នំ​ធំ ភ្នំ​តូច ទាំង​ជ្រោះ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​នាំ​ដាវ​មក​លើ​ឯង​រាល់​គ្នា ហើយ​អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង​បង់

4. អស់​ទាំង​អាស‌នា​របស់​ឯង នឹង​ត្រូវ​ខូច​លាញ ហើយ​រូប​ព្រះ‌អាទិត្យ​របស់​ឯង​នឹង​ត្រូវ​បាក់​បែក អញ​នឹង​បោះ​ពួក​ឯង​ដែល​ត្រូវ​ស្លាប់​ចុះ នៅ​មុខ​រូប​ព្រះ​របស់​ឯង

សូមអានជំពូកពេញលេញ អេសេគាល 6