គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 47:2-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. រួច​លោក​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ខាង​ជើង ហើយ​នាំ​វាង​ទៅ​តាម​ផ្លូវ​ខាង​ក្រៅ រហូត​ដល់​ទ្វារ​កំផែង​ខាង​ក្រៅ​ដែល​បើក​ទៅ​ខាង​កើត នោះ​ឃើញ​មាន​ទឹក​ហូរ​ចេញ​មក​ខាង​ស្តាំ

3. លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​១​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ នោះ​លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ

4. លោក​ក៏​វាស់​១​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​១​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​បាន​ដល់​ត្រឹម​ចង្កេះ

5. ក្រោយ​នោះ​លោក​វាស់​១​ពាន់​ហត្ថ​ទៀត នោះ​មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។

6. នោះ​លោក​សួរ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​បាន​ឃើញ​ហើយ​ឬ រួច​លោក​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ឯ​មាត់​ទន្លេ​នោះ​វិញ

7. កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ដល់​ហើយ នោះ​ឃើញ​តាម​មាត់​ទន្លេ មាន​ដើម​ឈើ​ជា​ច្រើន ទាំង​ខាង​នេះ និង​ខាង​នោះ​ផង

8. លោក​ក៏​ប្រាប់​ខ្ញុំ​ថា ទឹក​នេះ​ហូរ​ចេញ​ទៅ​ទិស​ខាង​កើត​ធ្លាក់​ចុះ​ទៅ​ដល់​ស្រុក​វាល រួច​នឹង​ហូរ​ធ្លាក់​ទៅ​ឯ​សមុទ្រ លុះ​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ហើយ នោះ​ទឹក​សមុទ្រ​នឹង​ទៅ​ជា​ល្អ​វិញ

9. ហើយ​គ្រប់​ទាំង​សត្វ​មាន​ជីវិត ដែល​រវើក​នៅ​គ្រប់​កន្លែង​ណា​ដែល​ទន្លេ​នោះ​ហូរ នឹង​បាន​រស់​នៅ ក៏​នឹង​មាន​ត្រី​យ៉ាង​សន្ធឹក ដោយ​ព្រោះ​ទឹក​ទាំង​នេះ​បាន​ហូរ​ទៅ​ដល់​ទី​នោះ ហើយ​ទឹក​សមុទ្រ​នោះ​នឹង​បាន​ល្អ ឯ​កន្លែង​ណា​ដែល​ទឹក​ទន្លេ​នេះ​ហូរ​ទៅ​ដល់ នោះ​គ្រប់​ទាំង​អស់​នឹង​រស់​នៅ

សូមអានជំពូកពេញលេញ អេសេគាល 47