គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 47:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​លោក​នាំ​ខ្ញុំ វិល​ទៅ​ឯ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ នោះ​ឃើញ​មាន​ទឹក​ចេញ​ពី​ក្រោម​មាត់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​កើត ដ្បិត​មុខ​ព្រះ‌វិហារ​បែរ​ទៅ​ទិស​ខាង​កើត ហើយ​ទឹក​នោះ​ហូរ​មក​ពី​ខាង​ក្រោម ពី​ខាង​ស្តាំ​នៃ​ព្រះ‌វិហារ គឺ​ពី​ខាង​ត្បូង​អាស‌នា

2. រួច​លោក​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ខាង​ជើង ហើយ​នាំ​វាង​ទៅ​តាម​ផ្លូវ​ខាង​ក្រៅ រហូត​ដល់​ទ្វារ​កំផែង​ខាង​ក្រៅ​ដែល​បើក​ទៅ​ខាង​កើត នោះ​ឃើញ​មាន​ទឹក​ហូរ​ចេញ​មក​ខាង​ស្តាំ

3. លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​១​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ នោះ​លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ

4. លោក​ក៏​វាស់​១​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​១​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​បាន​ដល់​ត្រឹម​ចង្កេះ

5. ក្រោយ​នោះ​លោក​វាស់​១​ពាន់​ហត្ថ​ទៀត នោះ​មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។

6. នោះ​លោក​សួរ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​បាន​ឃើញ​ហើយ​ឬ រួច​លោក​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ឯ​មាត់​ទន្លេ​នោះ​វិញ

7. កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ដល់​ហើយ នោះ​ឃើញ​តាម​មាត់​ទន្លេ មាន​ដើម​ឈើ​ជា​ច្រើន ទាំង​ខាង​នេះ និង​ខាង​នោះ​ផង

សូមអានជំពូកពេញលេញ អេសេគាល 47