គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 43:23-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. កាល​ណា​ឯង​បាន​សំអាត​អាស‌នា​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ ពី​ហ្វូង​ចៀម​ទៀត

24. ត្រូវ​ឲ្យ​ឯង​នាំ​សត្វ​ទាំង​២នោះ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ឲ្យ​ពួក​សង្ឃ​បាច​អំបិល​ទៅ​លើ ហើយ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

25. នៅ​រវាង​៧​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​រៀប​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប​រាល់ៗ​ថ្ងៃ គេ​ត្រូវ​រៀប​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​ឥត​ខ្ចោះ​១​ពី​ហ្វូង​សត្វ​ដែរ

26. នៅ​គំរប់​៧​ថ្ងៃ​ត្រូវ​ឲ្យ​គេ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​ឆ្លង​អាស‌នា ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​ឆ្លង​អាស‌នា

27. កាល​ណា​គេ​បាន​សំរេច​កំណត់​ថ្ងៃ​ទាំង​នោះ​ហើយ លុះ​ដល់​ថ្ងៃ​ទី​៨ ហើយ​ត​ទៅ​មុខ នោះ​ត្រូវ​ឲ្យ​ពួក​សង្ឃ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​របស់​ឯង​រាល់​គ្នា នៅ​លើ​អាស‌នា​នោះ​យ៉ាង​នោះ អញ​នឹង​ទទួល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមអានជំពូកពេញលេញ អេសេគាល 43