គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 41:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ខ្ញុំ​ក៏​ពិចារណា​មើល​កំពស់​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំវិញ ឃើញ​ថា ជើង​ជញ្ជាំង​បន្ទប់​ទាំង​នោះ​បាន​ខ្ពស់​ពេញ​១​ខ្នាត​បបុស គឺ​៦​ហត្ថ​ធំ

9. ឯ​កំរាស់​នៃ​ជញ្ជាំង​ខាង​ក្រៅ​របស់​បន្ទប់​ទាំង​នោះ​បាន​៥​ហត្ថ ហើយ​ប្រឡោះ​ដែល​សល់ នោះ​សំរាប់​បន្ទប់​ខាងៗ​របស់​ព្រះ‌វិហារ

10. ហើយ​នៅ​កណ្តាល​បន្ទប់​ទាំង​នោះ មាន​ប្រឡោះ​ទទឹង​២០​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ​ព្រះ‌វិហារ

11. ឯ​ទ្វារ​នៃ​បន្ទប់​ទាំង​នោះ ក៏​បើក​ទៅ​ខាង​កន្លែង​ដែល​សល់​នោះ គឺ​មាន​ទ្វារ​១​បើក​ទៅ​ខាង​ជើង ហើយ​១​ទៀត​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​ប្រឡោះ​សល់​នៅ​ព័ទ្ធ​ជុំវិញ​ទទឹង​៥​ហត្ថ។

12. ឯ​មន្ទីរ​ដែល​នៅ​ខាង​មុខ​ទីលាន​ទទេ គឺ​នៅ​ខាង​លិច នោះ​ទទឹង​៧០​ហត្ថ បណ្តោយ​៩០​ហត្ថ ហើយ​ជញ្ជាំង​មន្ទីរ​នៅ​ព័ទ្ធ​ជុំវិញ មាន​កំរាស់​៥​ហត្ថ

13. ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​១០០​ហត្ថ ហើយ​ទីលាន​ទទេ និង​មន្ទីរ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​១០០​ហត្ថ

14. ឯ​ទទឹង​ខាង​មុខ​ព្រះ‌វិហារ និង​ទីលាន​ទទេ​នៅ​ខាង​កើត នោះ​ក៏​១០០​ហត្ថ។

15. លោក​ក៏​វាស់​ប្រវែង​នៃ​មន្ទីរ នៅ​មុខ​ទីលាន​ទទេ ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​១០០​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង និង​បាំង‌សាច​នៃ​ទីលាន​ផង

16. អស់​ទាំង​ទ្វារ និង​បង្អួច​បិទ ហើយ​រាន‌ហាល​នៅ​ជុំវិញ​ទាំង​៣​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំវិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ សុទ្ធ​តែ​គ្រប​បិទ)

17. ទៅ​ដល់​ខាង​លើ​ទ្វារ រហូត​ដល់​ក្នុង​ព្រះ‌វិហារ ហើយ​ខាង​ក្រៅ ព្រម​ទាំង​កំផែង​នៅ​ជុំវិញ ទាំង​ក្នុង ទាំង​ក្រៅ ក៏​ធ្វើ​តាម​ទំហំ​ផង

18. នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូប៊ីន និង​ដើម​លម៉ើ មាន​ដើម​លម៉ើ​១ នៅ​ជា​កណ្តាល​ចេរូប៊ីន និង​ចេរូប៊ីន ហើយ​ចេរូប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​២​រៀង​ខ្លួន

19. បាន​ជា​មាន​មុខ​មនុស្ស​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង ហើយ​មុខ​សិង្ហ​ស្ទាវ​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង​ទៀត គឺ​បាន​ធ្វើ​យ៉ាង​នោះ​ក្នុង​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំវិញ

20. គេ​បាន​ធ្វើ​ចេរូប៊ីន​នឹង​ដើម​លម៉ើ ចាប់​តាំង​ពី​ដី​រហូត​ទៅ​ដល់​ខាង​លើ​ទ្វារ ជញ្ជាំង​របស់​ព្រះ‌វិហារ​បាន​ធ្វើ​យ៉ាង​នោះ។

21. ឯ​ក្រប​ទ្វា​នៃ​ព្រះ‌វិហារ មាន​៤​ជ្រុង​ស្មើ ហើយ​ខាង​មុខ​នៃ​ទី​បរិសុទ្ធ មាន​សណ្ឋាន​មើល​ទៅ​ដូច​គ្នា

22. ឯ​អាស‌នា​បាន​ធ្វើ​ពី​ឈើ កំពស់​៣​ហត្ថ ប្រវែង​២​ហត្ថ ឯ​ជ្រុង និង​បណ្តោយ ហើយ​ខាងៗ​អាស‌នា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់ ហើយ​លោក​និយាយ​មក​ខ្ញុំ​ថា នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ អេសេគាល 41