គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 41:18-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូប៊ីន និង​ដើម​លម៉ើ មាន​ដើម​លម៉ើ​១ នៅ​ជា​កណ្តាល​ចេរូប៊ីន និង​ចេរូប៊ីន ហើយ​ចេរូប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​២​រៀង​ខ្លួន

19. បាន​ជា​មាន​មុខ​មនុស្ស​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង ហើយ​មុខ​សិង្ហ​ស្ទាវ​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង​ទៀត គឺ​បាន​ធ្វើ​យ៉ាង​នោះ​ក្នុង​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំវិញ

20. គេ​បាន​ធ្វើ​ចេរូប៊ីន​នឹង​ដើម​លម៉ើ ចាប់​តាំង​ពី​ដី​រហូត​ទៅ​ដល់​ខាង​លើ​ទ្វារ ជញ្ជាំង​របស់​ព្រះ‌វិហារ​បាន​ធ្វើ​យ៉ាង​នោះ។

21. ឯ​ក្រប​ទ្វា​នៃ​ព្រះ‌វិហារ មាន​៤​ជ្រុង​ស្មើ ហើយ​ខាង​មុខ​នៃ​ទី​បរិសុទ្ធ មាន​សណ្ឋាន​មើល​ទៅ​ដូច​គ្នា

22. ឯ​អាស‌នា​បាន​ធ្វើ​ពី​ឈើ កំពស់​៣​ហត្ថ ប្រវែង​២​ហត្ថ ឯ​ជ្រុង និង​បណ្តោយ ហើយ​ខាងៗ​អាស‌នា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់ ហើយ​លោក​និយាយ​មក​ខ្ញុំ​ថា នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

23. ឯ​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ មាន​ទ្វារ​២

24. ចំណែក​ទ្វារ​ទាំង​នោះ​មាន​២​ផ្ទាំងៗ គឺ​២​ផ្ទាំង​ដែល​បើក​បាន ទ្វារ​១​មាន​២​ផ្ទាំង ហើយ​ទ្វារ​១​ទៀត​ក៏​មាន​២​ផ្ទាំង​ដែរ

25. នៅ​ផ្ទាំង​ទ្វារ​ទាំង​នោះ គឺ​ជា​ទ្វារ​នៃ​ព្រះ‌វិហារ មាន​ឆ្លាក់​ជា​រូប​ចេរូប៊ីន និង​ដើម​លម៉ើ ដូច​ជា​បាន​ធ្វើ​នៅ​ជញ្ជាំង​ដែរ ហើយ​នៅ​បាំង‌សាច​ខាង​ក្រៅ​មាន​ក្រាល​ក្តារ

26. ក៏​មាន​បង្អួច​បិទ និង​ក្បាច់​ជា​ដើម​លម៉ើ ទាំង​សង​ខាង​បាំង‌សាច អស់​ទាំង​បន្ទប់​ខាងៗ​នៃ​ព្រះ‌វិហារ និង​កំរាល​ក្តារ​ក៏​យ៉ាង​នោះ​ទាំង​អស់។

សូមអានជំពូកពេញលេញ អេសេគាល 41