គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 40:8-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. លោក​ក៏​វាស់​បាំង‌សាច​ទ្វារ​ខាង​ក្នុង បាន​១​ខ្នាត

9. រួច​លោក​វាស់​បាំង‌សាច​បាន​៨​ហត្ថ ហើយ​សសរ​បាំង‌សាច​នោះ​បាន​២​ហត្ថ ឯ​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ​នៅ​ខាង​ក្នុង

10. បន្ទប់​ទាំង​ប៉ុន្មាន​របស់​ទ្វារ​ខាង​កើត នោះ​មាន​៣​ខាង​នេះ ហើយ​៣​ខាង​នោះ គ្រប់​ទាំង​៣​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ខាង​នេះ និង​នៅ​ខាង​នោះ ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ

11. លោក​ក៏​វាស់​ទទឹង​នៃ​ផ្លូវ​ចូល​តាម​ទ្វារ​កំផែង​បាន​១០​ហត្ថ ហើយ​បណ្តោយ​បាន​១៣​ហត្ថ

12. ក៏​មាន​របង​១​ហត្ថ នៅ​ពី​មុខ​បន្ទប់​នីមួយៗ ទាំង​ខាង​នេះ និង​ខាង​នោះ​ផង បន្ទប់​ទាំង​នោះ​មាន​ទំហំ​៦​ហត្ថ​៤​ជ្រុង​ស្មើ

13. លោក​ក៏​វាស់​ទ្វារ​ពី​ដំបូល​បន្ទប់​១ ដល់​ដំបូល​បន្ទប់​ម្ខាង​បាន​ទទឹង​២៥​ហត្ថ មាន​ទ្វារ​ទល់​មុខ​នឹង​ទ្វារ

14. លោក​ក៏​ធ្វើ​សសរ​បាន​៦០​ហត្ថ ហើយ​ទីលាន​ក៏​ត្រឹម​សសរ​ទាំង​នោះ នៅ​ព័ទ្ធ​ជុំវិញ​ទ្វារ​កំផែង

15. ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ត្រង់​ផ្លូវ​ចូល រហូត​ដល់​មុខ​បាំង‌សាច​ខាង​ក្នុង​នៃ​ទ្វារ​នោះ​បាន​៥០​ហត្ថ

16. បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​ផង មាន​បង្អួច​នៅ​ព័ទ្ធ​ជុំវិញ​ខាង​ក្នុង ហើយ​នៅ​សសរ​នីមួយៗ មាន​ឆ្លាក់​ជា​ដើម​លម៉ើ។

17. រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ នោះ​ឃើញ​មាន​បន្ទប់ ហើយ​កំរាល​ថ្ម​ដែល​ធ្វើ​សំរាប់​ទីលាន​នៅ​ជុំវិញ គឺ​មាន​បន្ទប់​៣០ នៅ​លើ​កំរាល​ថ្ម​នោះ

18. កំរាល​ថ្ម​នោះ​ក៏​នៅ​ក្បែរ​ទ្វារ ត្រូវ​នឹង​ប្រវែង​ទ្វារ នោះ​ជា​កំរាល​ថ្ម​ជាន់​ក្រោម

19. រួច​លោក​វាស់​ទទឹង​ទីលាន​ពី​ខាង​ក្រៅ ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ខាង​ក្រោម រហូត​ដល់​មុខ​ទីលាន​ខាង​ក្នុង​បាន​១០០​ហត្ថ ទាំង​ខាង​កើត និង​ខាង​ជើង​ផង។

សូមអានជំពូកពេញលេញ អេសេគាល 40