គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 40:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​ក៏​ឃើញ​មាន​កំផែង នៅ​ព័ទ្ធ​ជុំវិញ ខាង​ក្រៅ​នៃ​ព្រះ‌វិហារ ហើយ​នៅ​ដៃ​មនុស្ស​នោះ មាន​បបុស​សំរាប់​វាស់​ប្រវែង​៦​ហត្ថ ដែល​ក្នុង​១​ហត្ថ​នោះ ត្រូវ​ជា​១​ហត្ថ​១​ទះ ដូច្នេះ លោក​ក៏​វាស់​កំរាស់​កំផែង​នោះ​ត្រូវ​ជា​១​ខ្នាត​បបុស ហើយ​កំពស់​ក៏​១​ខ្នាត​នោះ​ដែរ

6. រួច​លោក​ទៅ​ដល់​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ក៏​ឡើង​ជណ្តើរ​ទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​១​ខ្នាត ហើយ​ទទឹង​១​ទៀត​ក៏​បាន​១​ខ្នាត​ដូច​គ្នា

7. គ្រប់​ទាំង​បន្ទប់ មាន​បណ្តោយ​១​ខ្នាត និង​ទទឹង​១​ខ្នាត ឯ​ប្រឡោះ​កណ្តាល​បន្ទប់​ទាំង​នោះ មាន​៥​ហត្ថ ហើយ​មាត់​ទ្វារ​បាំង‌សាច​នៃ​ទ្វារ​ខាង​ក្នុង​ក៏​១​ខ្នាត​ដែរ

8. លោក​ក៏​វាស់​បាំង‌សាច​ទ្វារ​ខាង​ក្នុង បាន​១​ខ្នាត

9. រួច​លោក​វាស់​បាំង‌សាច​បាន​៨​ហត្ថ ហើយ​សសរ​បាំង‌សាច​នោះ​បាន​២​ហត្ថ ឯ​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ​នៅ​ខាង​ក្នុង

10. បន្ទប់​ទាំង​ប៉ុន្មាន​របស់​ទ្វារ​ខាង​កើត នោះ​មាន​៣​ខាង​នេះ ហើយ​៣​ខាង​នោះ គ្រប់​ទាំង​៣​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ខាង​នេះ និង​នៅ​ខាង​នោះ ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ

11. លោក​ក៏​វាស់​ទទឹង​នៃ​ផ្លូវ​ចូល​តាម​ទ្វារ​កំផែង​បាន​១០​ហត្ថ ហើយ​បណ្តោយ​បាន​១៣​ហត្ថ

12. ក៏​មាន​របង​១​ហត្ថ នៅ​ពី​មុខ​បន្ទប់​នីមួយៗ ទាំង​ខាង​នេះ និង​ខាង​នោះ​ផង បន្ទប់​ទាំង​នោះ​មាន​ទំហំ​៦​ហត្ថ​៤​ជ្រុង​ស្មើ

13. លោក​ក៏​វាស់​ទ្វារ​ពី​ដំបូល​បន្ទប់​១ ដល់​ដំបូល​បន្ទប់​ម្ខាង​បាន​ទទឹង​២៥​ហត្ថ មាន​ទ្វារ​ទល់​មុខ​នឹង​ទ្វារ

14. លោក​ក៏​ធ្វើ​សសរ​បាន​៦០​ហត្ថ ហើយ​ទីលាន​ក៏​ត្រឹម​សសរ​ទាំង​នោះ នៅ​ព័ទ្ធ​ជុំវិញ​ទ្វារ​កំផែង

15. ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ត្រង់​ផ្លូវ​ចូល រហូត​ដល់​មុខ​បាំង‌សាច​ខាង​ក្នុង​នៃ​ទ្វារ​នោះ​បាន​៥០​ហត្ថ

16. បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​ផង មាន​បង្អួច​នៅ​ព័ទ្ធ​ជុំវិញ​ខាង​ក្នុង ហើយ​នៅ​សសរ​នីមួយៗ មាន​ឆ្លាក់​ជា​ដើម​លម៉ើ។

សូមអានជំពូកពេញលេញ អេសេគាល 40