គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 40:27-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ក៏​មាន​ទ្វារ​១​បើក​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​ត្បូង ហើយ​លោក​វាស់​ពី​ទ្វារ​កំផែង​១ ទៅ​ដល់​ទ្វារ​កំផែង​១​ទៀត ខាង​ត្បូង​នោះ​បាន​១០០​ហត្ថ។

28. រួច​លោក​នាំ​ខ្ញុំ​ទៅ​ដល់​ទីលាន​ខាង​ក្នុង ក្បែរ​ទ្វារ​កំផែង​ខាង​ត្បូង លោក​វាស់​ទ្វារ​ខាង​ត្បូង ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ

29. ឯ​បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​នោះ​មាន​ទំហំ​ដូច​គ្នា​ដែរ មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​បណ្តោយ​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ​ដូច​គ្នា

30. ហើយ​មាន​ខ្លោង‌ទ្វារ​នៅ​ជុំវិញ​បណ្តោយ​២៥​ហត្ថ និង​ទទឹង​៥​ហត្ថ

31. ខ្លោង‌ទ្វារ​ទាំង​នោះ​ក៏​បែរ​ទៅ​ខាង​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​ទាំង​ប៉ុន្មាន ឯ​ជណ្តើរ​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​វិញ។

32. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​កើត លោក​ក៏​វាស់​ទ្វារ​នោះ​មាន​ទំហំ​ត្រូវ​គ្នា​ដែរ

33. ឯ​បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ ក៏​ត្រូវ​តាម​ទំហំ​ទាំង​នោះ​ទៀត មាន​ទាំង​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​៥០​ហត្ថ​ទទឹង​២៥​ហត្ថ

34. ឯ​ខ្លោង‌ទ្វារ​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​សង​ខាង ខាង​ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​ដែរ។

35. រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​ទិស​ខាង​ជើង ក៏​វាស់​ទ្វារ​នោះ មាន​ទំហំ​ត្រូវ​គ្នា​ដែរ

36. បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​ផង ក៏​មាន​បង្អួច​នៅ​ជុំវិញ ទ្វារ​នោះ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ​ដូច​គ្នា

37. សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​៨​ថ្នាក់​ដែរ។

38. មាន​បន្ទប់​១​ដែល​មាន​ទ្វារ​ក្បែរ​សសរ នៅ​ត្រង់​ទ្វារ​កំផែង គឺ​ជា​ទី​នោះ​ដែល​គេ​លាង​ដង្វាយ​ដុត

39. ហើយ​នៅ​បាំង‌សាច​នៃ​ទ្វារ​កំផែង មាន​តុ​២​នៅ​ខាង​នេះ ហើយ​២​ខាង​នោះ សំរាប់​នឹង​សំឡាប់​ដង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង

40. ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ឯ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង នោះ​មាន​តុ​២​ម្ខាង ហើយ​២​ម្ខាង​ទៀត​របស់​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ

41. មាន​តុ​៤​ខាង​នេះ ហើយ​៤​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​៨ សំរាប់​នឹង​សំឡាប់​យញ្ញ‌បូជា

សូមអានជំពូកពេញលេញ អេសេគាល 40