គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 4:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ត្រូវ​ឲ្យ​យក​បន្ទះ​ដែក​មក​ដាក់​កណ្តាល​ឯង ហើយ​នឹង​ទី​ក្រុង​ទុក​ជា​កំផែង​ដែក រួច​ឲ្យ​ដំរង់​មុខ​ឯង​ទាស់​នឹង​វា នោះ​ទី​ក្រុង​នឹង​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ហើយ ដោយ​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ដូច្នេះ ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់ ដល់​ពួក​វង្ស​អ៊ីស្រា‌អែល។

4. មួយ​ទៀត ចូរ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ផ្ទុក​សេចក្ដី​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​ចុះ​ត្រូវ​ឲ្យ​ឯង​ទទួល​សេចក្ដី​ទុច្ចរិត​របស់​គេ តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ដេក​ផ្អៀង​ខាង​នោះ

5. ដ្បិត​អញ​បាន​រាប់​ចំនួន​ថ្ងៃ​ឲ្យ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គឺ​៣៩០​ថ្ងៃ ត្រូវ​ឲ្យ​ឯង​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ

6. រួច​កាល​ណា​ឯង​បាន​សំរេច​ថ្ងៃ​ទាំង​នោះ​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ​វិញ ហើយ​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​យូដា​អស់​៤០​ថ្ងៃទៀត អញ​បាន​កំណត់​១​ថ្ងៃ ទុក​ជា​១​ឆ្នាំ​ដល់​ឯង

7. លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​ដំរង់​មុខ​ទៅ​ខាង​ការ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​មាន​ដើម​ដៃ​ឯង​បើក​ទទេ​នៅ ហើយ​ត្រូវ​ទាយ​ទាស់​នឹង​ទី​ក្រុង​ដែរ

8. មើល​អញ​ដាក់​ខ្សែ​នេះ​ចង​ឯង​ជាប់ មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ ដរាប​ដល់​បាន​សំរេច​កំណត់​ថ្ងៃ​ដែល​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នោះ។

9. ត្រូវ​ឲ្យ​ឯង​យក​ម្សៅ​ភោជ្ជ‌សាលី ម្សៅ​ឱក សណ្តែក​អង្គុយ សណ្តែក‌បាយ ថ្ពៅ ហើយ​ស្រូវ​អេប៉ូត​មក​ដាក់​ក្នុង​ផើង ហើយ​ប្រើ​ធ្វើ​ជា​នំបុ័ង​សំរាប់​ខ្លួន តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ត្រូវ​ដេក​ផ្អៀង​នោះ គឺ​ឯង​ត្រូវ​ស៊ី​នំបុ័ង​នោះ​គ្រប់​៣៩០​ថ្ងៃ

10. ឯ​អាហារ​ដែល​ឯង​នឹង​ស៊ី នោះ​ត្រូវ​ថ្លឹង​ជា​កន្លះ​នាលិ​សំរាប់​១​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ

11. ក៏​ត្រូវ​ផឹក​ទឹក​ដោយ​វាល់​ដែរ គឺ​២​កំប៉ុង​ក្នុង​១​ថ្ងៃ ហើយ​ត្រូវ​ផឹក​បន្តិច​ម្តងៗ​ដូច​គ្នា

12. ត្រូវ​ឲ្យ​ឯង​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចំអិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​ដែល​ចេញ​ពី​មនុស្ស

សូមអានជំពូកពេញលេញ អេសេគាល 4