គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 37:26-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. មួយ​ទៀត អញ​នឹង​តាំង​សន្ធិ‌សញ្ញា​នឹង​គេ សញ្ញា​នោះ​នឹង​នៅ​ជាប់​នឹង​គេ​អស់​កល្ប‌ជានិច្ច អញ​នឹង​តាំង​គេ​ឡើង​ហើយ​ចំរើន​គេ ឲ្យ​មាន​គ្នា​ជា​ច្រើន ព្រម​ទាំង​ដាក់​ទី​បរិសុទ្ធ​របស់​អញ នៅ​កណ្តាល​គេ​ឲ្យ​នៅ​អស់​កល្ប‌ជានិច្ច

27. ព្រះ‌វិហារ​របស់​អញ​នឹង​នៅ​ជា​មួយ​នឹង​គេ​ដែរ អញ​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ

28. នោះ​អស់​ទាំង​សាសន៍​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ពួក​អ៊ីស្រា‌អែល ចេញ​ជា​បរិសុទ្ធ គឺ​ក្នុង​កាល​ដែល​ទី​បរិសុទ្ធ​របស់​អញ​បាន​តាំង​នៅ​កណ្តាល​គេ ឲ្យ​បាន​នៅ​អស់​កល្ប‌ជានិច្ច។

សូមអានជំពូកពេញលេញ អេសេគាល 37