គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 37:23-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ក៏​មិន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​គោរព​ដល់​រូប​ព្រះ ឬ​ដោយ​របស់​គួរ​ស្អប់​ខ្ពើម ឬ​ដោយ​អំពើ​រំលង​របស់​ខ្លួន​ទៀត​ដែរ អញ​នឹង​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​គ្រប់​ទាំង​ទី​អាស្រ័យ​នៅ​របស់​គេ ជា​កន្លែង​ដែល​គេ​បាន​ធ្វើ​បាប​នោះ ហើយ​អញ​នឹង​ជំរះ​គេ​ឲ្យ​ស្អាត​វិញ យ៉ាង​នោះ គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

24. នោះ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ហើយ​គេ​ទាំង​អស់​គ្នា​នឹង​មាន​អ្នក​គង្វាល​តែ​១ គេ​នឹង​ដើរ​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

25. គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បំរើ​អញ ជា​ស្រុក​ដែល​ពួក​អយ្យកោ​របស់​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ដែរ នោះ​ទាំង​ខ្លួន​គេ និង​កូន​ចៅ​របស់​គេ នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ហើយ​ដាវីឌ​ជា​អ្នក​បំរើ​អញ នឹង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ជា​រៀង‌រាប​ដរាប​ត​ទៅ

26. មួយ​ទៀត អញ​នឹង​តាំង​សន្ធិ‌សញ្ញា​នឹង​គេ សញ្ញា​នោះ​នឹង​នៅ​ជាប់​នឹង​គេ​អស់​កល្ប‌ជានិច្ច អញ​នឹង​តាំង​គេ​ឡើង​ហើយ​ចំរើន​គេ ឲ្យ​មាន​គ្នា​ជា​ច្រើន ព្រម​ទាំង​ដាក់​ទី​បរិសុទ្ធ​របស់​អញ នៅ​កណ្តាល​គេ​ឲ្យ​នៅ​អស់​កល្ប‌ជានិច្ច

27. ព្រះ‌វិហារ​របស់​អញ​នឹង​នៅ​ជា​មួយ​នឹង​គេ​ដែរ អញ​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ

សូមអានជំពូកពេញលេញ អេសេគាល 37